Serey is utilizing Blockchain technology

ប្រជាជនកម្ពុជារំពឹងថាសម្ដេចហ៊ុន

ប្រជាជនកម្ពុជារំពឹងថាសម្ដេចហ៊ុន


ម៉ាណែត នឹងលើកពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅកិច្ចប្រជុំ Board of Peace


ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ដើម្បីបំពេញបេសកកម្មការទូតរយៈពេល ១៣ថ្ងៃ នៅសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុប។


ប្រជាជនបានដាក់ក្ដីរំពឹងខ្ពស់ចំពោះការអញ្ជើញរបស់សម្ដេចធិបតីទៅកាន់រដ្ឋធានីវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។ ប្រជាជនកម្ពុជាទាំងមូលបានសម្តែងនូវក្តីរំពឹងទុកថា សម្តេចធិបតីនឹងលើកយកបញ្ហាព្រំដែន កម្ពុជា-ថៃ មកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពប្រកបដោយស្ថិរភាពយូរអង្វែង។


ក្រសួងមហាផ្ទៃបានរាយការណ៍ថា ក្រោយពីមានបទឈប់បាញកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ រួចមកដល់ថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៦ នេះ ក្នុងចំណោមពលរដ្ឋភៀសសឹកសរុប ៦៤ម៉ឺននាក មានជាង ៥៧ម៉ឺននាក់ ឬជិត៨៨% បានវិលត្រលប់ទៅលំនៅឋានវិញ។ នៅមាន ពលរដ្ឋជាង៧ម៉ឺន ៥ពាន់នាក់ទៀត ពុំទានអាចវិលទៅលំនៅឋានវិញបាននៅឡើយទេ។ 


បើតាមក្រសួងការពារជាតិ និងសារព័ត៌មានអន្តរជាតិជាច្រើន សុទ្ធតែបានរាយការណ៍ថា បន្ទាប់ពីមានបទឈប់បាញ និងកិច្ចព្រមព្រៀងសន្តិភាពដែលប្រទេសថៃបានឯកភាពរួចមកហើយក៏ដោយ ក៏យោធាថៃនៅតែបន្តរាយបន្លាលួសព័ទ្ធផ្ទះប្រជាជន និងពង្រាយទូរកុងតឺន័ររារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យវិលទៅកានផ្ទះសម្បែងវិញបានឡើយ។


សេចក្ដីរាយការណ៍ពីក្រសួងព័ត៌មាន បានបង្ហាញថា បន្ទាប់ពីបញ្ចប់ភារកិច្ចនៅអាមេរិក សម្តេចធិបតី នឹងបន្តដំណើរទៅកាន់ទីក្រុងហ្សឺណែវ ប្រទេសស្វីស និងទីក្រុងព្រុចសែល ប្រទេសបែលហ្សិក រហូតដល់ថ្ងៃទី២៧ ខែកុម្ភៈ។ ដំណើរទស្សនកិច្ចនៅអឺរ៉ុបនាពេលនេះ ក៏ត្រូវបានគេមើលឃើញថាជាឱកាសរបស់កម្ពុជាក្នុងការតស៊ូមតិលើបញ្ហាអធិបតេយ្យភាព និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយដៃគូអន្តរជាតិធំៗផងដែរ។


ប្រជាជនបាននឹងកំពុងរង់ចាំតាមដានយ៉ាងយកចិត្តទុកដាក់នូវខ្លឹមសារនៃសុន្ទរកថា និងលទ្ធផលនៃជំនួបពិភាក្សាក្នុងកិច្ចប្រជុំ Board of Peace នេះ ថាតើបញ្ហាព្រំដែនដែលជាក្តីកង្វល់របស់ពលរដ្ឋនឹងត្រូវបានលើកយកមកបង្ហាញក្នុងកម្រិតណាមួយ។ 


ក្រុមការងារ The Khmer Today នឹងបន្តរាយការណ៍ជូននូវព័ត៌មានលម្អិតបន្ថែមទៀត បន្ទាប់ពីទទួលបានរបាយការណ៍បច្ចុប្បន្នភាពពីបេសកកម្មការទូតនេះ។


រាយការណ៍ដោយ៖ The Khmer Today👈

0.000 SRY$0.00
Laughing Doll

Comments