មេដាយខ្ពស់បំផុត !! គ្រឿង
ឥស្សរិយយសនេះជាមេដាយតូបការសម្រាប់ផ្តល់ជូនឥស្សរជនជាន់ខ្ពស់ដែលមានគុណូបការៈដ៏ធំធេងបំផុតចំពោះជាតិ នេះបើតាមការឲ្យដឹងតាមរយះហ្វេសបុកមួយដែលបានរៀបរាប់ថា...
គ្រឿងឥស្សរិយយសខ្ពស់បំផុត ថ្នាក់ទី១ នៃព្រះរាជាណាចក្រកម្ពុជា គឺគ្រឿងឥស្សរយយស «ជាតូបការ»។ គ្រឿងឥស្សរិយយសនេះ សម្រាប់
ប្រទានជូនឥស្សរជនជាន់ខ្ពស់ ដែលគុណូបការ:ដ៏ធំធេងបំផុតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ និងបម្រើឧត្ដមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន។ កាលពីសម័យមុន អ្នកទទួលគ្រឿងឥស្សរិយយសនេះ មានមិនច្រើនទេ គឺតិចនិងកម្រខ្លាំងណាស់ ព្រោះជារបស់មានតម្លៃខ្ពស់បំផុត ជាគ្រឿងប្រកបដោយយសសម្រាប់តែមន្ត្រីឥស្សរជនជាន់ខ្ពស់ដែលមានគុណបំណាច់ដ៏ធំធេងតែប៉ុណ្ណោះ។
បើមើលគ្រឿងឥស្សរិយយសដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី បំពាក់ជូនក្មួយម្នាក់នេះ ប្រហែលជាគ្រឿងឥស្សរិយយស «ជាតូបការ» ហើយមើលទៅ។ ក្មួយម្នាក់នេះ ពាក់ផ្កាយ២ ហើយទទួលគ្រឿងឥស្សរយយសជាតូបការទៀត គឺមិនធម្មតាទេ ក្មួយពិតជាមានគុណបំណាច់ដ៏មហាធំធេងចំពោះជាតិមាតុភូមិហើយមើលទៅ ទើបធំទាំងផ្កាយ ធំទាំងគ្រឿងឥស្សរិយយសដូច្នេះ។ សូមអបអរសាទរក្មួយ, សូមក្មួយខិតខំធ្វើការបន្ថែមទៀតដើម្បីជាតិ សាសនា ព្រះមហាក្សត្រ និងឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជន!



Comments