Serey is utilizing Blockchain technology

⚖️ យុត្តិធម៌ដែលរងចាំ ៥ ឆ្នាំ!

⚖️ យុត្តិធម៌ដែលរងចាំ ៥ ឆ្នាំ!


តុលាការបានបង្គាប់ឱ្យក្រុមហ៊ុនបេតុង និងជនបង្កសងសំណងជាង ៦ ម៉ឺនដុល្លារ តែគ្រួសាររងគ្រោះមិនដឹង ព្រោះខ្វះអ្នកច្បាប់ជួយការពារ 😭យុត្តិធម៌មានពិតមែន🛡️

✨ «ពន្លឺនៃក្ដីសង្ឃឹម! ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោ ចេញមុខជម្រុញការអនុវត្តច្បាប់ ឱ្យក្រុមហ៊ុនឡានបេតុងទទួលខុសត្រូវលើជីវិតកុមារីរងគ្រោះ»

ក្រោយការស្រាវជ្រាវយ៉ាងច្បាស់លាស់ពី ក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន ករណីកុមារីពិការជើងទាំងពីរដោយគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០២១ ត្រូវបានរកឃើញការពិតដ៏គួរឱ្យភ្ញាក់ផ្អើល

💬 ខ្លឹមសារសំខាន់នៃសាលក្រម និងការអនុវត្តបន្ត តាំងពីឆ្នាំ ២០២២ តុលាការបានផ្ដន្ទាទោសជនបង្កឈ្មោះ ភេន គុងអេង ដាក់ពន្ធនាគារ ៣ ឆ្នាំ និងបង្គាប់ឱ្យ ក្រុមហ៊ុន បេតុងថៃហ្គ័រ (Tiger Concrete) ត្រូវទទួលខុសត្រូវរួមក្នុងការសងសំណងជំងឺចិត្ត។

សរុបទឹកប្រាក់ដែលត្រូវសងដល់ជនរងគ្រោះទាំង ៣ នាក់ មានចំនួនរហូតដល់ជាង ៦១,០០០ ដុល្លារ អមដោយប្រាក់រៀលរាប់លានទៀត។

មូលហេតុនៃការយឺតយ៉ាវ ដោយសារគ្រួសារក្មួយស្រីមានជីវភាពលំបាក គ្មានមេធាវី និងមិនយល់នីតិវិធី ទើបមិនដឹងថាត្រូវទាមទារសំណងតាមរបៀបណា រហូតដល់រឿងរ៉ាវអូសបន្លាយដល់ទៅ ៥ ឆ្នាំ។

នាថ្ងៃទី ១៤ កុម្ភៈ ២០២៦ នេះ លិខិតផ្លូវការត្រូវបានបញ្ជូនទៅតំណាងក្រុមហ៊ុនបេតុងហើយ ក្រោមការតាមដានយ៉ាងម៉ឺងម៉ាត់ពីក្រុមមេធាវីសម្ដេចតេជោ ដើម្បីជម្រុញការសងសំណងជូនជនរងគ្រោះឱ្យបានឆាប់បំផុត។

🤔 តើបងប្អូនយល់យ៉ាងណាដែរ ចំពោះការជួយជ្រោមជ្រែងដ៏ទាន់ពេលវេលានេះ? ជួយ Share ដើម្បីជាកម្លាំងចិត្តដល់គ្រួសារកុមារីរងគ្រោះ!

0.000 SRY$0.00
Laughing Doll

Comments