សេចក្តីថ្លែងការណ៍រវាងកម្ពុជា
និងថៃ ជើងនេះថៃប៉ោងខោ
សម័យប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅវិមាន Palais des Nations ទីក្រុង Geneva ថ្ងៃទី 24 កុម្ភៈ 2026 ក្នុងសម័យប្រជុំលើកទី៦១ ភាគីកម្ពុជា និងថៃ បានថ្លែងបង្ហាញជំហរផ្សេងគ្នាពាក់ព័ន្ធស្ថានភាពតាមព្រំដែន។
🇰🇭 ភាគីកម្ពុជា
ឯកឧត្តម Prak Sokhonn បង្ហាញក្តីព្រួយបារម្ភអំពីផលប៉ះពាល់មនុស្សធម៌ និងការរំលោភសិទ្ធិមនុស្សដែលពាក់ព័ន្ធនឹងប្រតិបត្តិការយោធាថៃ។
អះអាងថា មានការបង្កើតទីតាំងយោធាលើសខ្សែអះអាង និងចូលជ្រៀតចូលទឹកដីកម្ពុជា។
រាយការណ៍ពីការបណ្តេញប្រជាពលរដ្ឋ បំផ្លាញផ្ទះសម្បែង និងរារាំងការវិលត្រឡប់របស់ជនជម្លៀស។
បញ្ជាក់ថា កំពូលភាពតានតឹងធ្វើឲ្យមានជនជម្លៀសជិត 650,000 នាក់ ខណៈជាង 65,000 នាក់មិនទាន់អាចត្រឡប់ទៅផ្ទះវិញ។
អំពាវនាវឲ្យគោរពកិច្ចព្រមព្រៀង បញ្ឈប់ការប្រើកម្លាំង និងដោះស្រាយជម្លោះដោយសន្តិវិធីតាមច្បាប់អន្តរជាតិ។
🇹🇭 ភាគីថៃ
រដ្ឋមន្ត្រីការបរទេសថៃ Sihasak Phuangketkeow បដិសេធការចោទប្រកាន់ថាថៃដណ្តើមដី។
អះអាងថា កងទ័ពទាំងពីរភាគីនៅទីតាំងដដែល បន្ទាប់ពីបទឈប់បាញ់មានប្រសិទ្ធភាព។
ចោទថា កម្ពុជាបង្កើតរូបភាពអវិជ្ជមាន និងចោទប្រកាន់មិនពិត។
លើកឡើងថា ភាពតានតឹងកើតពីការរំលោភទឹកដី និងការជ្រៀតជ្រែកនយោបាយ។
បញ្ជាក់ថា ទោះមានបទឈប់បាញ់ ក៏នៅមានឧប្បត្តិហេតុ ដូចជា គ្រាប់មីន និងសម្លេងបាញ់។
ប្តេជ្ញាដោះស្រាយតាមការចរចា ប៉ុន្តែបញ្ជាក់ពីការការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។
អំពាវនាវឲ្យពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងបរិបទដែលពហុភាគីនិយមកំពុងប្រឈមបញ្ហា។
តើអ្នកណាជាជនរងគ្រោះពិតប្រាកដ



Comments