Serey is utilizing Blockchain technology

អបអរសាទរ 🇺🇸 អាមេរិកបាន

អបអរសាទរ 🇺🇸 អាមេរិកបាន


ចាត់ទុក

កិច្ចព្រមព្រៀងទិញយន្តហោះតម្លៃជាង ៣ពាន់

លានដុល្លារ គឺជាកិច្ចព្រមព្រៀងប្រវត្តិសាស្ត្រ

រវាង កម្ពុជា 🇰🇭 🤝 🇺🇸 អាមេរិច ។


ទម្លាប់បងប្អូនកម្ពុជាយើង ចូលចិត្តអាន

ចំណងជើងតែ មិនចូលចិត្តអានខ្លឹមសារ

ទាំងមូល មិនខុសអ្វីពីពាក្យស្លោកអង់គ្លេស

« Don't judge a book by its cover /

កុំវាយតម្លៃអ្នកណាម្នាក់ ដោយមើលតែសំបកក្រៅ » ។


អត់អានទេចូលចិត្តតែសួរ ៣ពាន់លានជាងដុល្លារ

យកទិញយន្តហោះចម្បាំងម៉ាកអី ? ហើយបាន

ប៉ុន្មានគ្រឿង ... នេះចម្លើយ អានទៅ ⤵️


🇺🇸 ស្ថានទូតអាមេរិកនៅថ្ងៃនេះ បានសរសេរលើហ្វេសប៊ុករបស់ខ្លួនថា សូមស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត មកកាន់ទីក្រុងវ៉ាស៊ីនតោន! សហរដ្ឋអាមេរិក វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង ដែលកំពុងរីកចម្រើនជាមួយកម្ពុជា ក្នុងភាពជាដៃគូទ្វេភាគី ដែលបានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងការរួមចំណែកដល់សន្តិភាព វិបុលភាព និងស្ថិរភាពកាន់តែទូលំ ទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។


🇺🇸 ស្ថានទូតអាមេរិកសរសេរទៀតថា «យើងខ្ញុំសូមស្វាគមន៍កម្ពុជា ក្នុងនាមជាសមាជិកស្ថាបនិកនៃក្រុមប្រឹក្សាសន្តិភាព ។ ដោយផ្អែក លើការយកចិត្តទុកដាក់របស់រដ្ឋបាលយើងទៅលើកិច្ចការទូតសេដ្ឋកិច្ច និងពាណិជ្ជកម្ម យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការលើកឡើងអំពីកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រដែលមានតម្លៃប្រមាណ៣,២៤ពាន់លានដុល្លារ រវាងក្រុមហ៊ុន Boeing និងក្រុមហ៊ុនអាកាសចរណ៍ Air Cambodia សម្រាប់ការទិញយន្តហោះប្រភេទ 737 MAX ចំនួន ១០ គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញបន្ថែមចំនួន១០គ្រឿងទៀត» ។


អានចប់នៅ ? យល់ទេ ? យល់ខ្លះទេ ?

———————————————

អត្ថបទដោយ : #មេទ័ព_លីពូ #ទស្សនៈលីពូ #ពលទោមានភ័ព្វ🇰🇭

FB Page : https://www.facebook.com/General.LeePu

0.000 SRY$0.00
Laughing Doll

Comments