Serey is utilizing Blockchain technology

មិនគាំទ្រទង្វើPM !! លោកឧត្ដមសេនីយ៍ត្រី អេង

មិនគាំទ្រទង្វើPM !! លោកឧត្ដមសេនីយ៍​ត្រី​ អេង​ ហុី អ្នកនាំ ពាក្យកងរាជ​អាវុធ​ហត្ថ​លេី​ផ្ទៃប្រទេស​ បាន​ប្រាប់​ PVNNews មុននេះ​បន្តិច​ថា​ ពាក់ព័ន្ធ​នឹង​ទង្វើ​របស់​ លោកឧត្ដមសេនីយ៍​ត្រី​ សាក់​ សារ៉ាង​ ដែល​បាន​បញ្ជា​អោយកូនចៅ​ទៅ​ហៅលោក​ តាន់​ គីមសួរ​ មកសួរនាំរក​លិខិត​បេសកកម្ម​នោះ​ ឯកឧត្ដម​នាយឧត្ដមសេនីយ៍​ សៅ​ សុខា​ អគ្គមេបញ្ជាការ​រង​នៃ​កងយោធពលខេមរភូមិន្ទ​ និង​ជា​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លេី​ផ្ទៃប្រទេស​ បាន​ធ្វើ​ការ​អប់រំ​ណែនាំ​ លោកឧត្ដមសេនីយ៍​ត្រី​ សាក់​ សារ៉ាង​ មេ​មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ក្រចេះ​ រួចហេីយ​ ដោយមិនត្រូវ​ធ្វើ​របៀបនេះ​ទេ។  


និយាយ​ជារួម​គឺ​ ឯកឧត្តម​នាយឧត្ដមសេនីយ៍​ មេបញ្ជាការ​កងរាជ​អាវុធ​ហត្ថ​លេី​ផ្ទៃប្រទេស​ មិនគាំទ្រ​ទង្វើ​របស់​ លោកឧត្ដមសេនីយ៍​ត្រី​ សាក់​ សារ៉ាង​ ចំពោះ​លោក​ តាន់​ គីមសួរ​ ទេ​ ។

0.000 SRY$0.00
Laughing Doll

Comments