Serey is utilizing Blockchain technology

រឿងនេះមិនតូចទេគឺ ធំណាស់ សៀមកំពុងប្រកាស


រឿងនេះមិនតូចទេគឺ ធំណាស់ សៀមកំពុងប្រកាសប្រឆាំងនឹងពិភពលោកទាំងមូល។ ដូចជាបំផ្លាញប្រាសាទសាសនាហិណ្ឌូ រូបសំណាក់ព្រះវិស្ណុ ដែលមានអ្នកគោរពចំនួន 1.2 ពាន់លាន នៅជុំវិញពិភពលោក និងបំផ្លាញវត្តអារាម ព្រះពុទ្ធសាសនា គឺមានអ្នកគោរព 500 លាននាក់ ជុំវិញពិភពលោក។


ប្រាសាទបុរាណខ្មែរដូចជាប្រាសាទព្រះវិហារ ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ប្រាសាទខ្នារ រូបសំណាក់ព្រះវិស្ណុ រួមនិងទី កន្លែងសក្ការៈបែបសាសនាហិណ្ឌូតាមខ្សែបន្ទាត់ព្រំដែនសៀម សៀមបានប្រើប្រាស់យន្តហោះចម្បាំងនិងគ្រាប់តូចធំទម្លាក់ពីធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរបំផុត។ ទង្វើទ័ពរបស់សៀមប៉ុណ្ណឹង គឺមានទំហំទោសធំណាស់ ដូចជាក្នុងសង្គ្រាមលោកលើកទី 2 អាល្លឺម៉ង់សម្លាប់ពួកជនជាតិយូរដា ដូចជាការបាញ់ប្រហារនិងកម្ទេចអ្នកសាសនានៅឥណ្ឌា ក៏ដូចជាសង្គ្រាមរើសអើងគោរពសាសនានៅក្នុងប្រទេសវៀតណាម ( សង្គ្រារវាងវៀតណាម& អាមេរិក) ការកំទេចនិងការបំពានលើសាសនាទាំងនេះគឺធ្វើឲ្យសង្គ្រាមទាំងនោះ មានការផ្ទុះប្រតិកម្មថ្កោលទោសយ៉ាងខ្លាំងជុំវិញពិភពលោក។


ទង្វើរបស់កងទ័ពសៀម កុំអាងថាខ្លួន មានប្រជាជន 70 លាននាក់ បើសិនអ្នកសាសនា ចំនួន 1.7 ពាន់លាន់នាក់ នៅជុំវិញពិភពលោក ងើបមកថ្កោលទោសព្រមគ្នា ចំនួនប្រជាជន 70 លាននាក់ របស់សៀម គឺគ្រាន់តែជាកំទេចសំរាមតែប៉ុណ្ណោះ។ កំហុសរបស់ទ័ពសៀម គឺជាកំហុស 1 ដែលមិនអាចអនុគ្រោះបាន ខុសច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរទីបំផុត។ បើអ្នកសាសនាទូទាំងពិភពលោកប្រតិកម្មខ្លាំង ប្រទេសសៀមរលាយភ្លាមៗ។

FYI

0.000 SRY$0.00
Laughing Doll

Comments