Serey is utilizing Blockchain technology

សាស្ត្រាចារ្យ និងជាអ្នកនិពន្ធសៀវភៅនៅកម្ពុជា

សាស្ត្រាចារ្យ និងជាអ្នក​និពន្ធសៀវភៅនៅកម្ពុជាមួយរូប លោកបណ្ឌិត​អ៊ិន សុផល​បានបង្ហាញ​មូលហេតុដែល​នាំឱ្យថៃបន្តលើកពេលក្នុងកិច្ច​ប្រជុំ​ JBC ! បើតាម​គំនិតរបស់លោក កម្ពុជា​គួរ​ប្រុង​ប្រយ័ត្នខ្ពស់ចំពោះការ​ពន្យារពេល​របស់​ភាគីថៃនាពេលនេះ ។

សំណេរទាំង​ស្រុងរបស់លោក​បណ្ឌិត​ ៖ 


១.ថៃពន្យាពេលដល់ក្រោយបោះឆ្នោតនិងរៀបចំរដ្ឋាភិបាលថ្មី (មិនស្រួលជាប់គាំង) អាចត្រូវការពេលពី៣ទៅ៥ខែ ដូច្នេះថៃប្រើលេសនេះ ដើម្បីឈួសឆាយផ្ទះប្រជាជពលរដ្ឋនិងអគាររដ្ឋបាលផ្សេងៗឱ្យអស់ទាំងស្រុងដើម្បីបំបាត់អ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរ។


២.បន្ទាប់ពីឈួសឆាយអស់ ថៃកំពុងសម្រុកសាងសង់សំណង់រឹង ដែលជាអត្តសញ្ញាណរបស់ថៃនៅលើដីខ្មែរទាំង១៤កន្លែងឱ្យចប់មុនរដ្ឋាភិបាលថ្មីកើតឡើង ទើបថៃយល់ព្រមចូលតុចរចាជាមួយកម្ពុជា។


២.១.នៅពេលចរចាថៃនឹងទាមទារឱ្យកម្ពុជាទទួលស្គាល់ការកាន់កាប់លើដីជាក់ស្តែង ! បើកម្ពុជាមិនព្រម ហើយបើមើលទៅកម្ពុជាខ្សោយ ថៃនឹងប្រើពាក្យអាបាតឃ្លាំងថា “បើមិនព្រមមកវ៉ៃយកទៅ”។


២.២. បើកម្ពុជាខ្លាំង និងមានសម្ពាធពីអន្តរជាតិដូចជាចិន និងអាម៉េរិក ធ្វើឱ្យថៃគ្មានជម្រើស ពេលនោះថៃអាចយល់ព្រមទទួលយកផែនទីខ្នាត១/២០០.០០០ តាមសន្ធិសញ្ញាបារាំងសៀម១៩០៤, ១៩០៧។


២.៣.ទោះបីថៃយល់ព្រមក៏ដោយ ក៏ថៃមិនព្រមដកចេញពីតំបន់ទាំង១៤នេះដែរ ហើយថៃនឹងលើកសំណើតាមគោលការណ៍កាន់កាប់លើដីជាក់ស្តែង ដោយសម្អាងថាថៃមិនអាចរុះរើសំណង់រឹងរបស់ខ្លួនបានទេ ដូច្នេះថៃស្នើសុំដោះដូរដីបើមានការចាំបាច់។


៣.បើកម្ពុជាមិនព្រមតាមការស្នើសុំដោះដូរដី ថៃអាចដាក់សម្ពាធយោធាមកលើកម្ពុជាម្តងទៀត លើកនេះអាចបិទដែនសមុទ្រកម្ពុជា ព្រោះថៃដឹងថាជាដង្ហើមរស់របស់កម្ពុជា។


II- តើកម្ពុជាគួរដោះស្រាយបែបណា? 

 Scenarios របស់កម្ពុជា


១. បន្តព្យាយាមយ៉ាងសកម្មតាមរយៈការទូត ចរចាទ្វេភាគី ស្វែងរកការគាំទ្រពីប្រទេសមហាអំណាច។ 

២.ពង្រឹងសមត្ថភាពយោធាឱ្យបានខ្លាំងទាំងជើងទឹក, ជើងគោក និងជើងអាកាស។ 


៣.តើកម្ពុជាធ្វើបែបណា ទើបអាចពង្រឹងសមត្ថភាពយោធាលើវិស័យទាំង៣នេះបាន? 


៣.១.ពង្រឹងសេដ្ឋកិច្ច និងពាណិជ្ជកម្ម គ្រប់ច្រកដែលអាចធ្វើទៅបាន។


៣.២.សម្អាតមាត់ធ្មេញ ដែលមានក្លិនស្អុយនៅនឹងចុងច្រមុះ បន្ទាប់មកចាំសម្អាតខ្លួនប្រាណ និងចុងជើង។  


៣.៣.និមន្តព្រះសង្ឃ ឬហៅគ្រូចាប់ខ្មោច មកបណ្តេញខ្មោចនៅក្នុងជួរកងកម្លាំងប្រដាប់អាវុធទាំងពីរប្រភេទ រួចប្រមូលកងកម្លាំងពិតចូលហ្វឹកហាត់នៅក្នុងបន្ទាយជាប់ជាប្រចាំ មិនអនុញ្ញាតឱ្យទៅរស់នៅតាមផ្ទះ ទោះបីស្រុកសន្តិភាព កងកម្លាំងទាំងអស់ ត្រូវនៅក្នុងបន្ទាយហាត់រៀនក្បួនច្បាប់យុទ្ធសាស្ត្រដែរ។


៣.៣.កំណត់គោលការណ៍ “កងទ័ពម្នាក់ ដ្រូនអត្តឃាតមួយគ្រឿង” សង្គ្រាមសម័យបច្ចេកវិទ្យាគេមិនសូវប្រើកម្លាំងមនុស្សទេ ។


៤.បើថៃនៅតែព្រហើនចង់កម្ទេចកម្ពុជា កម្ពុជាក៏មិនទុកឱ្យថៃបានសុខដែរ គឺទីតាំងវិនិយោគប្រេង និងឧស្ម័នធំបំផុតរបស់ថៃ (Erawan Gas Field)របស់ក្រុមហ៊ុន PTT.នៅក្នុងឈូងសមុទ្រថៃមានតម្លៃជិត១ពាន់លានដុល្លារ ហើយមានចម្ងាយតែ២៨០គម.ពីក្រុងព្រះសីហនុប៉ុណ្ណោះ !  


 ចំណាំ៖ កូនខ្មែរ ត្រូវចងចាំឱ្យច្បាស់ថា កម្ពុជា និងថៃ គ្មានសន្តិភាពទេអស់រយៈពេល ៦៧៥ឆ្នាំ (១៣៥១-២០២៦) កន្លងមកហើយ គឺថៃប្រើវិធីសាស្ត្រឈ្លានពានទឹកដីខ្មែរ តាមរូបភាពដដែល មិនផ្លាស់ប្តូរនិងយកទឹកដីខ្មែរបានជាបន្តបន្ទាប់។



0.000 SRY$0.00
Laughing Doll

Comments