✴️🚨 កងទ័ពថៃមិនមែនត្រឹមតែចង់យកដី
យើង ប៉ុន្តែវាចង់យកជីវិតកងទ័ពយើង។ តើបងប្អូនដឹងទេ? ក្នុងសង្គ្រាមជុំទី2 កងទ័ពថៃ វ៉ៃយើងពេលថ្ងៃ ដូចទឹកបាក់ទំនប់ ស្លាប់ប៉ុន្មាន យកបន្ថែមមកប៉ុណ្ណឹង ឡានពេទ្យដឹកកងទ័ពថៃ ដឹកស្ទើរតែមិនទាន់ ចំណែកពេទ្យតាមព្រំដែនពេញទាំងអស់ បញ្ជូនដល់បាំងកកស្ទះពេញពេទ្យ ដល់ពេលយប់ពួកវាជក់ថ្នាំញៀនដាក់បាសបាញ់រំខាន។ ប៉ុន្តែយើងបានភូមិសាស្ត្រ ភ្នំដងរែក ទើបវាពិបាកវាយបំបែក។
ចំណែកបងប្អូនដែលមិនបានដឹងរឿង ឬក៏ដឹងតាមជ្រុងនៃរឿងសង្គ្រាមគិតថាទ័ពថៃចង់បានដី តាមពិតអ្វីដែលទ័ពថៃចង់បានគឺជីវិតកងទ័ពខ្មែរ រហូតពួកវាបាញ់យើងស្លាប់ គឺវាកាត់យកតែឡូហ្គោនិងថតរូប រួចក៏មានបន្លំទិញឡូហ្គោយើងជាច្រើនដើម្បីបញ្ជាក់ថា ពួកវាបានសម្លាប់កងទ័ពខ្មែរយើងបានច្រើនណាស់ ។ ប្រវត្តិសាស្ត្របានបញ្ជាក់ថា ការឈ្លានពានរបស់ទ័ពថៃតែងកំទេចកងទ័ពខ្មែរ ទើបអាចគ្រប់គ្រងទឹកដីខ្មែរបាន ប៉ុន្តែបើមិនអាចសម្លាប់កងទ័ពខ្មែរអស់ទេ ថៃគឺមិនអាចគ្រប់គ្រងទឹកដីខ្មែរបានទេ។ គង់តែពេលណាមួយខ្មែរហ្នឹងវ៉ៃយកត្រឡប់មកវិញ។
ទើបការទិញការ៉ុងខ្មៅធ្វើជាលេណដ្ឋាននិងបានទិញសំណាញ់ការពារដ្រូន ជួយផ្គត់ផ្គង់ទឹកនិងស្បៀង រួចបន្ថែមកម្លាំងបន្ថែម ដើម្បីត្រៀមទុកគឺជារឿងសំខាន់ណាស់។ យុទ្ធសាស្ត្ររបស់ថៃ បើវ៉ៃជុំទី3 មិនខុសពីអ្វីនៃជុំទី 2 ទេ ពួកគេអាចចំណាយទ័ពថៃប៉ុន្មានក៏បាន ឱ្យតែអាចសម្លាប់កងទ័ពខ្មែរម្នាក់។ ឯកងទ័ពខ្មែរដូចជា អន្ទាក់ ចាំស្ទាក់បាញ់ ស្ទាក់ផ្លោងនិងរង់ចាំស្ទាក់ព័ទ្ធ រួចក៏កំណត់ទៅលើតំបន់យុទ្ធសាស្រ្ត ច្បាស់លើចារកម្ម និងរង់ចាំបទបញ្ជា។ បានជាយើងអាចទប់ទល់ជាប់ រយៈពេល 21 ថ្ងៃ។
ចុះសព្ចថ្ងៃឱ្យថៃធ្វើអ្វីព្រហើនតាមចិត្តមែនទេ? ចម្លើយគឺអត់ទេ ពួកគេកំពុងបានគ្រប់គ្រងខុសច្បាប់នៅលើទឹកដីខ្មែរ។ រួចបានកំទេចតាំងទាំងអស់នោះ នៅក្នុងសង្គ្រាម បានខូចខាតស្ទើរតែទាំងស្រុង តាមរយៈទម្លាក់គ្រាប់ និងបាញ់ប្លោកគ្រាប់ ចូលមកពីចម្ងាយ។ មធ្យោបាយដែលគេ កំពុងកំទេចសព្វថ្ងៃនេះ គឺការកំទេចពីលើអ្វីដែលខ្ទេចស្រាប់ ដើម្បីបំបិទវត្ថុតាង ដែលពួកគេបំផ្លាញ់ និងជីកប្រឡាយ រាយបន្លាលួស រៀបធ្វើត្រង់សេ .ល. ។ ដើម្បីទុកការពារបើសិនជាមាននៃជុំទី3។ ចុះហេតុអ្វីខ្មែរមិនធ្វើអ្វីដើម្បីទប់ទល់? ខ្ញុំមិនដឹងថាត្រូវតែពន្យល់យ៉ាងម៉េចព្រោះទីតាំងខ្ទេចស្រាប់ និងគ្រប់គ្រងខុសច្បាប់ រួចក៏ឯកភាពលើបទឈប់បាញ់ បន្តដោះស្រាយតាម JBC និងមានអ្នកសង្កេតការ AOT តាមដានជាសាក្សីនិងប្រមូលវត្ថុតាងទៅ UN។ ហើយក៏បានប្ដឹងទៅកាន់ ICJ & ICC ផងដែរ។ ប៉ុន្តែបើសិនមិនជឿទេចុះអ្នកនៅក្រៅប្រទេស ក៏បានប្ដឹងដែរ។ ហេតុអ្វីនៅតែមិនទាន់កោះហៅ? រឿងមួយហ្នឹង គឺវាបែបហ្នឹង តុលាការអន្តរជាតិ ប្រើពេលវេលាយូរ។ ចុះបើទុកយូរទៅ សៀមគ្រប់គ្រង យកដីខ្មែរ? តើយកដីខ្មែរបានដោយរបៀបណា? សន្ធិសញ្ញា បារាំង-សៀម ឆ្នាំ 1904-1907 សៀមគឺជាអ្នកហត្ថលេខា ការទទួលស្គាល់ផែនទី កម្ពុជា-សៀម ។ ប៉ុន្តែសៀមកំពុងគ្រប់គ្រង? បានប្រាប់ហើយថា គឺគ្រប់គ្រងខុសច្បាប់។ ត្រូវតែដោះស្រាយតាមច្បាប់អន្តរជាតិនិង JBC។ ចុះបើសៀមមិនព្រមឱ្យវិញ? សៀមគឺមិនហ៊ានជាមួយតុលាការអន្តរជាតិទេ រួចក៏ធ្លាប់ចាញ់ក្ដីនិងប្រគល់ប្រាសាទព្រះវិហារមកខ្មែរវិញផងដែរ។ រួចហើយJBC សៀមក៏មិនអាចពន្យារពេលបានទៀតទេ ព្រោះគេបានសន្យាថា នៅក្រោយពេលគេបោះឆ្នោតរួច និងរៀបគណៈរដ្ឋមន្ត្រីរួច ឥឡូវគឺបានរួចរាល់ហើយ។ ដូច្នេះហើយបើយោងតាមច្បាប់អន្តរជាតិគឺសៀមត្រូវតែប្រគល់ខ្មែរវិញ បើយោងទៅតាម JBC គឺត្រូវតែបោះបង្គោលព្រំដែន។ ចុះបើសៀម វ៉ៃជុំទី 3 ? ដូចខ្ញុំនិយាយពីដំបូងអញ្ចឹង គឺមានតែប៉ុណ្ណឹង ត្រូវដឹងថាការពារជីវិតកងទ័ពជារឿងសំខាន់ជាងអ្វីៗ។ ទើបខ្ញុំសុំឱ្យបងប្អូនយើងចូលរួមនៅអ្វីៗដែលយើងអាចជួយបាន ដើម្បីចូលរួមការពារជាតិរបស់យើង ។
ខ្ញុំសូមបញ្ចប់សំណេរសង្ខេបបែបខ្លីដើម្បីឲ្យបងប្អូនស្វែងយល់ត្រឹមតែប៉ុណ្ណឹងចុះ។ បើមានចន្លោះ ឬខ្វះខាតត្រង់ចំណុចណា? ខ្ញុំសុំការអធ្យាស្រ័យទុកជាមុន។ ខ្ញុំសូមគោរពអរគុណ បងប្អូន ដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីអានតាំងពីដើមរហូតដល់ចប់ នៅចុងបញ្ចប់សូមបងប្អូនត្រូវតែបន្តជឿជាក់លើរាជរដ្ឋាភិបាលយើង ដើម្បីការពារជាតិយើង៕ ចប់.
រូបភាពឯកសារ÷ ការទប់ទល់កងទ័ពថៃមិនឱ្យរៀបបន្លារលួស
✴️ ប្រភពអត្ថបទពី÷ Hok Nave



Comments