Serey is utilizing Blockchain technology

កោះហៅ ប៉ូលិសស្រីខណ្ឌសែនសុខម្នាក់ពាក់ព័ន្ធយកលុយចិនតៃវ៉ាន់ ១៦ ម៉ឺនដុល្លារ រត់ការ

កោះហៅ ប៉ូលិសស្រីខណ្ឌសែនសុខម្នាក់ពាក់ព័ន្ធយកលុយចិនតៃវ៉ាន់ ១៦ ម៉ឺនដុល្លារ រត់ការ


មិនសម្រេចហើយពុំអោយលុយវិញ


ភ្នំពេញ ៖ លោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ជាមន្ត្រីនគរបាលផ្នែកចរាចរណ៍ខណ្ឌសែនសុខម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញមកសាកសួរ(កោះហៅ) បន្ទាប់ពីមានការចោទប្រកាន់ថា យកលុយចំនួន១៦០,០០០ដុល្លារ រត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ ចំនួន១០នាក់ មិនបានសម្រេច ហើយពុំព្រមប្រគល់លុយឲ្យម្ចាស់គេវិញ ។


តាមក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ថ្មីៗនេះក្រោយពីឃើញមានការផ្សព្វផ្សាយ ព័ត៌មាននៅតាមបណ្តាញសង្គម ដែលមានខ្លឹមសារថា ករណីឈ្មោះ ឈុំ សុភារុណ ភេទស្រី មន្ត្រីចរាចរណ៍ នៃអធិការនគរបាលខណ្ឌសែនសុខ ដោយរងការចោទប្រកាន់ថា បានទទួលយកលុយចំនួន ១៦០,០០០ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិក) ដើម្បីរត់ការឯកសារឲ្យជនជាតិចិនតៃវ៉ាន់ចំនួន១០នាក់ ប៉ុន្តែរត់ការមិនបានសម្រេច ហើយម្ចាស់ទាមទារយកលុយទាំងនោះមកវិញ តែមន្ត្រីនគរបាលចរាចរណ៍ខាងលើ មិនព្រមប្រគល់លុយទាំងនោះ មកម្ចាស់ដើមវិញនោះឡើយ ។


បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអធិការនគរបាលខណ្ឌសែនសុខ ធ្វើការស្រាវជ្រាវ ចំពោះលោកស្រីអនុសេនីយ៍ឯក ឈុំ សុភារុណ ឋានៈនាយរងផ្នែកចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ គឺត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អញ្ជើញទៅបំភ្លឺ ដើម្បីសួរនាំតាមជំនាញរបស់សមត្ថកិច្ច ពាក់ព័ន្ធករណីយកលុយ ចំនួន១៦០,០០០ដុល្លារ (ដប់ប្រាំមួយម៉ឺនដុល្លារអាមេរិក) នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦។ ទោះបីជាយ៉ាងណា គេពុំដឹងថា មន្ត្រីនគរបាលរូបនោះ យកលុយរត់ការឯកសារអ្វីឡើយ ៕

…….

ដើម្បីទទួលបានព័ត៌មានថ្មីៗ ព័ត៌មានជាតិ និងអន្តជាតិ សូមចុច Follow Page របស់អង្គភាពសារព័ត៌មាន “ អែស អរ អិន ” សូមចូលទៅកាន់👉 https://www.facebook.com/share/1CT29jELp9/?mibextid=wwXIfrដ

138.503 SRY$0.00
Laughing Doll

Comments