រដ្ឋមន្រ្តីការបរទេសថៃ ភួងគិតកែវ បាននិយាយថា "ខ្ញុំលឺពីប្រភពជាច្រើនថាកម្ពុជាបានប្រាប់គេគ្រប់គ្នាថាពួកគេចង់ឲ្យមានបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌ ប៉ុន្តែពួកយើងមិនដែលលឺពាក្យហ្នឹងមកកាន់យើងសោះ !! ពួកគេទៅជួបចិន អាមេរិច សហភាពអ៉ឺរ៉ុប និងប្រទេសជាច្រើន ហើយសួរថាហេតុអ្វីថៃមិនទទួលយក?? អ្នកដឹងទេ ពួកយើងមិនដែលលឺគេស្នើមកពួកយើងសោះ យើងមិនដែលទទួលសំណើមកផ្ទាល់ទេ"
ចង់ប្រាប់ទៅរដ្ឋមន្រ្តីការបរទេសថៃថា កម្ពុជាមិននិយាយផ្ទាល់ជាមួយថៃដោយសារថៃមិនមានលក្ខណៈជាមនុស្ស ។
-តើឲ្យកម្ពុជាក្នុងនាមជាជនរងគ្រោះទៅសុំចរចារជាមួយឧក្រិដ្ឋជន ?
-តើឲ្យកម្ពុជាក្នុងនាមជាអ្នកបាត់របស់ ទៅសុំចរចារជាមួយចោរ ?
-តើឲ្យកម្ពុជាទៅសុំចរចារជាមួយថៃ នៅពេលដែលថៃសម្លាប់ជនស៊ីវិលមកដល់ថ្ងៃនេះ២០នាក់ ?
-តើឲ្យកម្ពុជាទៅសុំចរចារជាមួយថៃ នៅពេលដែលថៃបាញ់បំផ្លាញប្រសាទព្រះវិហារដែលជាសម្បត្តិបេតិកភ័ណ្ឌមានអាយុកាលរាប់រយឆ្នាំ ?
-តើឲ្យកម្ពុជាទៅសុំចរចារជាមួយថៃ នៅពេលដែលថៃបាញ់កំទេចប្រសាទតាក្របី ថតវីឌីអូ ពោរពេញដោយសំណើចក្អាកក្អាយ ?
-តើឲ្យកម្ពុជាទៅសុំចរចារជាមួយថៃ នៅពេលដែលថៃទម្លាក់គ្រាប់បែកពីF16ចូលខេត្តសៀមរាប ដែលជាខេត្តពោរពេញដោយប្រាសាទរបស់ដូនតាខ្មែរ ?
-តើឲ្យកម្ពុជាទៅសុំចរចារជាមួយថៃ នៅពេលដែលថៃទម្លាក់គ្រាប់បែកក្បែរជំរុំជនភាសឹក ដែលរស់នៅយ៉ាងលំបាក ឲ្យភៀសខ្លួនមួយតង់ទៀត ?
-តើឲ្យកម្ពុជាទៅសុំចរចារជាមួយថៃ នៅពេលដែលថៃចាប់ទាហានខ្មែរស្លូតត្រង់១៨នាក់ ហើយបន្តឃុំខ្លួនរហូតមកទល់ថ្ងៃនេះ ១៤៦ថ្ងៃ ?
-តើឲ្យកម្ពុជាទៅសុំចរចារជាមួយថៃនៅពេលដែលថៃគូសផែនទីខ្លួនឯង ហើយបង្ខំឲ្យកម្ពុជាអនុវត្តតាម ?
-តើឲ្យកម្ពុជាទៅសុំចរចារជាមួយថៃ នៅពេលដែលថៃប្រើគ្រប់វិធីស្មោគគ្រោកទាំងអស់ប្រហារមកកម្ពុជា រាប់ចាប់ពីផ្សែងពុល អាវុធគីមី និងគ្រាប់បែកចង្កោម ?
-តើឲ្យកម្ពុជាទៅសុំចរចារជាមួយថៃ នៅពេលដែលថៃមិនធ្លាប់គិតមកកម្ពុជាជាមិត្ត ផ្ទុយទៅវិញបាននិងបន្តឈ្លានពាន ប្រហារកម្ពុជាជាង៥០០ឆ្នាំ ?
.
....




Comments