ដឹងការពិតហើយ! នេះជាសកម្មភាពកម្លាំង
នគរបាលចរាចរណ៍ ដាក់គោលដៅត្រួតពិនិត្យ និងរឹតបន្តឹងច្បាប់ចរាចរណ៍នៅស្រុកសន្ទុក ខេត្តកំពង់ធំ នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៦នេះ។
ស្នងការនគរបាលខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានបញ្ជាក់ថា ការត្រួតពិនិត្យរឹតបន្តឹងច្បាប់ចរាចរណ៍នេះ កម្លាំងនគរបាល មិនបានផាកពិន័យនោះឡើយ គ្រាន់តែអប់រំប៉ុណ្ណោះ ដោយលោកបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍តែងតែកើតមានឡើង ជាពិសេសជាមួយគោយន្តកន្រ្តៃយ៍។
ខ្ញុំនៅតែមើលឃើញថា តាមផ្លូវលំជនបទបែបនេះ កម្លាំងនគរបាលចរាចរណ៍ មិនគួរដាក់គោលដៅទេ សូមថ្នាក់ដឹកនាំពិចារណាឡើងវិញ ចៀសវាងមានប្រតិកម្មកាន់តែច្រើនពីមហាជន។



Comments