តួនាទី និងភារកិច្ចរបស់មេឃុំ–ចៅសង្កាត់
មេឃុំ–ចៅសង្កាត់ គឺជាអ្នកដឹកនាំមូលដ្ឋានដែលនៅជិតប្រជាពលរដ្ឋបំផុត មានតួនាទីដឹកនាំអភិវឌ្ឍន៍មូលដ្ឋាន ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម អនុវត្តច្បាប់ និងបម្រើប្រជាពលរដ្ឋដោយយុត្តិធម៌ តម្លាភាព និងស្មោះត្រង់។
លក្ខណៈសម្បត្តិដែលមេឃុំ–ចៅសង្កាត់ត្រូវមាន
ត្រូវមានសីលធម៌ល្អ ស្មារតីទទួលខុសត្រូវ ការយល់ដឹងអំពីច្បាប់ ស្តាប់មតិប្រជាពលរដ្ឋ មិនលំអៀង មិនប្រើអំណាចខុសទីកន្លែង និងដឹកនាំដោយគំរូល្អ។
ទោសចំពោះអំពើពុករលួយ ឬការប្រព្រឹត្តខុសច្បាប់
បើមេឃុំ–ចៅសង្កាត់ ឬមន្ត្រីសាធារណៈណាមួយ ប្រព្រឹត្តអំពើពុករលួយ ឬរំលោភច្បាប់ ត្រូវទទួលទោសតាមច្បាប់ រួមមាន ផាកពិន័យ ជាប់ពន្ធនាគារ ដកតំណែង ឬបញ្ចប់មុខងារ ដោយគ្មានការលើកលែង។
មន្ត្រីល្អ ជាគន្លឹះនៃការអភិវឌ្ឍន៍ មន្ត្រីពុករលួយ ជាឧបសគ្គនៃជាតិ។
តួនាទី និងភារកិច្ចរបស់អភិបាលរងខណ្ឌ
អភិបាលរងខណ្ឌ មានតួនាទីជួយអភិបាលខណ្ឌដឹកនាំ និងគ្រប់គ្រងការងាររដ្ឋបាលក្នុងខណ្ឌ តាមការចាត់តាំង ដោយទទួលបន្ទុកដូចជា៖
សម្របសម្រួល និងត្រួតពិនិត្យការអនុវត្តគោលនយោបាយរដ្ឋ និងផែនការអភិវឌ្ឍន៍ក្នុងវិស័យដែលបានប្រគល់
គ្រប់គ្រងការងាររដ្ឋបាល សេវាសាធារណៈ និងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព
ចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងការអនុវត្តច្បាប់ក្នុងខណ្ឌ
ត្រួតពិនិត្យ និងដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ដោយធ្វើការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ
ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម បរិស្ថាន និងហេដ្ឋារចនាសម្ព័ន្ធក្នុងខណ្ឌ
រាយការណ៍ និងផ្តល់យោបល់ជូនអភិបាលខណ្ឌ ដើម្បីធ្វើឲ្យការគ្រប់គ្រងមានប្រសិទ្ធភាព និងនាំឲ្យខណ្ឌមានការរីកចម្រើនប្រកបដោយចីរភាព។
ដូច្នេះហើយតួនាទីភារកិច្ចគួរតែចេះរាងខ្លួន ..! ស្គាល់តួនាទីរៀងខ្លួន ដូច្នេះសូមកុំឈ្លោះគ្នាអី.! ខ្មាសប្រជាពលរដ្ឋខ្មាស់ប្រទេសជិតខាង៕



Comments