ACU ហៅចៅសង្កាត់ចោមចៅទី១ បំភ្លឺ
!
រឿងទារប្រាក់សេវា និងប្រាក់លើកទឹកចិត្តជាង ២០០ លានរៀល!
ភ្នំពេញ | ៧ កញ្ញា ២០២៣
អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) ឬ ACU បានចេញលិខិតកោះហៅ លោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបំភ្លឺករណីពាក់ព័ន្ធនឹង ការទារប្រាក់ថ្លៃសេវាលើឯកសារ និង ការមិនបើកប្រាក់លើកទឹកចិត្តជូនមន្ត្រី។
ក្នុងលិខិត ACU បញ្ជាក់ថា ខ្លួនបានទទួលពាក្យបណ្ដឹង ដែលអះអាងថា លោក សួរ ភ័ក្រសំពង្ស ស្មៀនសង្កាត់ និងលោក កង វង ត្រូវបានចោទថា ទារប្រាក់សេវាតាមអំពើចិត្ត លើគ្រប់ឯកសារ
មិនអនុវត្តតាមតារាងតម្លៃ “ច្រកចេញចូលតែមួយ” ករណីសាងសង់ ឬជួសជុល បើមិនបង់ប្រាក់ អាចរងការគំរាមដកហូតសម្ភារៈ។
លើសពីនេះ ពាក្យបណ្ដឹងក៏បានលើកឡើងថា ប្រាក់រង្វាន់លើកទឹកចិត្ត ជាង ២០០ លានរៀល ចន្លោះឆ្នាំ ២០១៩–២០២០ មិនត្រូវបានបើកជូនមន្ត្រី។
ACU បានស្នើឲ្យភាគីពាក់ព័ន្ធ បំភ្លឺជាបន្ទាន់ ដើម្បីជាមូលដ្ឋានសម្រេចថា ត្រូវបញ្ចប់ ឬបន្តនីតិវិធីលើករណីនេះ។
*ផ្ទុះការជជែក (បង្ខំ Comment)
👉 តើករណីនេះ គួរត្រូវពិនិត្យឲ្យបានតឹងរឹងកម្រិតណា?
👉 ប្រជាពលរដ្ឋគួរទុកចិត្តប្រព័ន្ធបែបនេះដែរឬទេ?
📢 Share ដើម្បីឲ្យដឹងការពិត
💬 បញ្ចេញមតិដោយបញ្ញា
រាយការណ៍ដោយ: Thou Sovan Daravuth
#ACU #AntiCorruption #KhmerNews #Society #Transparency



Comments