Serey is utilizing Blockchain technology

មតិអ្នកច្បាប់៖ យុទ្ធសាស្ត្រច្បាប់អន្តរជាតិ និងយន្ត



មតិអ្នកច្បាប់៖ យុទ្ធសាស្ត្រច្បាប់អន្តរជាតិ និងយន្តការអង្គការសហប្រជាជាតិ គឺមាគ៌ាទាមទារសំណង និងយុត្តិធម៌សម្រាប់កម្ពុជាក្នុងជម្លោះព្រំដែន!


យោងតាមការរយៈទំព័រហ្វេសប៊ុករបស់លោក មេធាវី សុក សំអឿន បានលើកឡើងនៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ អ្នកជំនាញផ្នែកច្បាប់និងមានបទពិសោធន៍ជោគជាំរូបនេះបានចែករំលែកនូវវិធានការគន្លឹះដែលកម្ពុជាអាចដាក់ពាក្យប្ដឹងទាមទារសំណងការខូចខាតដែលកើតឡើងដោយសារតែការឈ្លានពានពីយោធាថៃមកលើដែនអធិបតេយ្យភាពកម្ពុជា។


សំណេរចែករំលែករបស់លោកខាងក្រោមនេះ ត្រូវបានសាមីខ្លួនលើកឡើងថាគឺជាមតិយោបល់ក្នុងនាមជាអ្នកច្បាប់មួយរូប។


មានអ្នកកាសែតសួរខ្ញុំថា តើកម្ពុជាអាចប្តឹងទាមទារសំណង ដែលថៃបានធ្វើឱ្យខូចខាត ដោយសង្រ្គាមប៉ុន្មានថ្ងៃកន្លងមកបានដែរឬទេ?

ដើម្បីដាក់ពាក្យបណ្តឹងទាមទារសំណងពីការខូចខាតដោយសារសង្រ្គាម គឺប្រទេសដែលត្រូវគេឈ្លានពានអាចផ្ញើរកំណត់ការទូត ទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និង អគ្គលេខាធិការអង្គការសហប្រជាជាតិ។ កំណត់ការទូតទាំងនេះត្រូវចែងពីការខូចខាត និង ទំហំនៃការខូចខាត និង ភស្តុតាងដែលបង្ហាញថាប្រទេសម្ខាងទៀតជាអ្នកឈ្លានពាន និង តើការឈ្លានពាននោះអាចនឹងបង្ករគ្រោះថ្នាក់ដល់សន្តិភាព និង សន្តិសុខអន្តរជាតិផង។

បន្ទាប់មកគឺស្នើសុំទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យដាក់បញ្ចូលបញ្ហារបស់យើងទៅក្នុងរបៀបវារៈប្រជុំរបស់ក្រុមប្រឹក្សា និង សុំឱ្យក្រុមប្រឹក្សាសម្រេចលើបណ្តឹងរបស់យើង។ ត្រូវភ្ជាប់ជាមួយនូវរាល់ភស្តុតាង គាំទ្របណ្តឹង និង ភ្ជាប់ទៅនឹងសមត្ថកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផង។

ក្នុងករណីកាលបើថៃបានរំលោភលើទឹកដីខ្មែរ ប្រហែលជាត្រូវដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ ប្រសិនបើ ថៃ មិនព្រមគោរព និង ប្រើ យន្តការគណកម្មការដោះស្រាយវិវាទព្រំដែន ដែលធ្លាប់បានបង្កើតឡើងរវាងថៃ និង កម្ពុជានោះទេ។

សរុបសេចក្តី មកកម្ពុជាត្រូវតែប្រមូលភស្តុតាងពាក់ព័ន្ធនឹងការខូចខាត និង ភស្តុតាងនៃការឈ្លានពានរបស់ថៃមកលើកម្ពុជា។

ចំពោះសំណួរដែលសួរថាតើយើងមានសង្ឃឹមឈ្នះគេយ៉ាងណានោះ បើតាមស្តាប់តាមពត៌មានដែលទទួលបានគឺគួរតែអាចទាមទារបាន ក៏ប៉ុន្តែ ទោះជាយ៉ាងណាគឺអាស្រ័យទៅលើភស្តុតាងដែលយើងមាន។ ដូចដែលខ្ញុំធ្លាប់បានលើកឡើង ក្នុងពេលមានសង្រ្គាម កម្ពុជាគួរតែមានក្រុមព័ត៌មានរបស់កងទ័ពដើម្បីថតរូប ថតវិឌីអូក្នុងពេលសង្រ្គាម ដើម្បីងាយនឹងប្រើជាភស្តុតាងក្រោយចប់សង្រ្គាម។

មតិអ្នកច្បាប់ម្នាក់

តាមដានលើតេឡេក្រាម៖ https://t.me/troryorngsocial

0.004 SRY$0.00
Laughing Doll

Comments