មិនដែលមានចិត្តប្រមាថទេ មានតែជួយស្ថាប័នកងរាជអាវុធហត្ថដោយស្ងាត់ៗ មិនចង់បានមុខ…សំណេរលោកផែង វណ្ណះ👇👇👇
សុំទោសខ្ញុំមិនមែនចង់បានគុណសម្បត្តិទេ ខ្ញុំគ្រាន់តែចង់ការពារខ្លួនខ្លះថា ខ្ញុំ គោរព ស្រលាញ់ គាំទ្រ ស្ថាប័នកងរាជអាវុធហត្ថមិនខុសពីអ្វីដែលខ្ញុំកំពុងគាំទ្ររាជរដ្ឋាភិបាលទេ ។ ខ្ញុំមិនដែលមានចិត្តប្រមាថស្ថាប័នម្ដងណាទេ ។
ជាក់ស្ដែងនៅថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០២៥ កន្លងមក ខ្ញុំបានផ្ដល់ជំនួយជាម៉ូតូថ្មី ADV ចំនួន ៣គ្រឿង ដល់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត កំពង់ធំ មានតម្លៃសរុបជិត ១ម៉ឺនដុល្លារ សម្រាប់បំរើការងារការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ។ ខ្ញុំប្រគល់ដោយស្ងប់ស្ងាត់ មិនចង់បានមុខមាត់ មិនចង់ផ្សាយអោយគេដឹង ហើយមិនចង់បានផលតបស្នងអ្វីពីអង្គភាពកងរាជអាវុធហត្ថនោះទេ ។



Comments