ដំណឹងបាត់ខ្លួន !
សន្តិសុខក្រៅក្រុមហ៊ុនកាស៊ីណូក្រោនរីសតក្រុងប៉ោយប៉ែតបានបាត់ខ្លួននៅកន្លែងការងារក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូចំណុចស្រះចុងស្រល់ស្ថិតក្នុងភូមិសាមគ្គីមានជ័យសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
យោងតាមសម្តីពីសនតិសុខរួមារងារជាមួយគ្នាបានឲ្យដឹងមកថា បុរសដែលបានបាត់ខ្លួនក្នុងម៉ោងការងារនោះគាត់បានចូលធ្វើការនៅម៉ោង០៧យប់ហើយនៅម៉ោងប្រហែល២រំលងអាទ្រាធចិនមកស្ទួចត្រីលុះស្ទួចចប់ បុរសសន្តិសុខក៏បានជិះម៉ូតូចេញទៅពីកន្លែស្រះទឹកនោះ ពេលមកវិញបានទិញសម្ភារហូបចុកខ្លះមកផង។
លុះខ្ទង់ម៉ោង៣រំលងអាទ្រាធឈានចូលថ្ងៃទី២២ ខែមករាឆ្នាំ២០២៦ គាត់ឭសម្លេងទួកស្មាច់បញ្ឆេះសូរ្យឭតែងឿង ខ្លួនមិនបានចាប់អារម្មណ៏អ្វីឡើយ ព្រោះជារឿយៗ សន្តិសុខខាងលើ ដែលបាត់ខ្លួននោះគាត់តែងតែបើកទូកលេងជាធម្មតា ។
បុរសជាកងសន្តិសុខដដែលបានបន្តថា លុះព្រឹកឡើងខ្លួនបានចេញវេនយាម ជាធម្មតា មិនចាប់អារម្មណ៏និងការបាត់ ខ្លួន ឈ្មោះ នន្ទ នោះទេ ស្មានថាគាត់ជិះទូកទៅត្រើយនាយ ហើយឆ្លងទៅហូបចុកជាមួយមិត្តភក្តិគាត់ ។
សន្តិសុខដដែលបានបន្តថា នៅលើទូកស្មាច់នោះ ឈ្មោះនន្ទ បានបន្សល់កែងឆ្លុះនៅលើទូក មានបើកភ្លើង ហើយទ្រនាប់ជើង គាត់អណ្តែកចេញពីទូក ចំណែកម៉ូតូគាត់ បានចាក់សោរច្រវាក់កងទុកយ៉ាងល្អនៅក្បែរ កញ្ចុះ បើបែបនេះ ប្រហែលជា ពូនន្ទ់នោះធ្លាក់ចូលទឹកស្រះនោះហើយ »នេះជាការសន្និដ្ឋានរបស់កងសន្តិសុខដែលរួមការងារ« ។
ចំណែកសាច់ញាត្តិ របស់កងសន្តិសុខដែលបានបាត់ខ្លួន បានលើកឡើងថា ជាធម្មតា បងប្រុសគាត់ តែងតែជិះម៉ូតូទៅផ្ទះ ក្រោយចប់កិច្ចការយាមពេលយប់ ប៉ុន្តែថ្ងៃបាត់ខ្លួននោះ ម៉ោង៨»៩ ព្រឹកហើយមិនឃើញ គាត់មកផ្ទះ ហើយបានតេ រកតេមិនចូល ក៏មកតាមរកនៅកន្លែង ធ្វើការឃើញតែម៉ូតូ បាត់មនុស្ស មិនឃើញ ។
ការសន្និដ្ឋាន បឋមគឺ បងប្រុសគាត់ ធ្លាក់ចូលក្នុងស្រះដើមស្រល់និងហើយ ព្រោះស្រះទឹកនោះជ្រៅខ្លាំងណាស់ ជម្រៅខ្លះជាង២០ម៉ែត្រ ។
បុរសម្នាក់ត្រូវជា ប្អូនបង្កើតនៃសន្តិសុខបាត់ខ្លួនបាន បន្តថា គាត់បានដាក់ពាក្យបណ្តឹងហើយនៅ ប៉ុស្តិសង្កាត់រដ្ឋបាល សមត្ថកិច្ចបានត្រឹមមកពិនិត្យ កន្លែងបាត់ខ្លួន ហើយបានទៅវិញអស់ ។ ចំណែកខ្លួននិងសាច់ញាត្តិ កំពុងតែដើររកតាមក្បែរៗមាត់ស្រះទឹកនោះ ប្រហែលជាបងប្រុសគាត់មិនរស់ទេ ព្រោះយូរម៉ោងមកហើយ ៕
បើបងប្អូនណាបានឃើញបុរសដូចក្នុងរូបភាពសូមជួយផ្តល់ដំណឹងមកសាច់ញាត្តិគាត់ផង ។
គិតមកត្រឹមម៉ោងនេះបុរសខាងមិនទា
ន់រកឃើញនៅឡើយទេ ។





Comments