⭕ ករណីកា/ប់ច្រឡំ ដា-ច់ក្បាលធ្លា.ក់ដល់ដីម្នាក់ (អ្នកជិះពីក្រោយ) រីឯអ្នកឌុបរងរបួ.សធ្ង.ន់ដា.ច់.ក.ញ្ចឹង.ក...❗
ខេត្តកណ្តាល៖ យុវជនមួយក្រុមចេញពីលេងបាល់ជាមួយគ្នា បានទៅកម្មវិធីភ្ជាប់ពាក្យកូនឪពុកធម៌របស់ខ្លួន ខណៈដែលចេញត្រឡប់មកផ្ទះវិញ កំពុងតែជិះសុខៗស្រាប់តែ ជនសង្ស័យដែលជាមិត្តភក្កិរបស់ខ្លួននោះ បានទាញកាំបិតកាប់ដាច់ក្បាលធ្លាក់ដល់ដី (អ្នកជិះពីក្រោយ) រួចកាំបិតនោះក៏ហួសទៅត្រូវកញ្ចឹងកជនរងគ្រោះម្នាក់ទៀតដែលជាអ្នកឌុបបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យ ភ្លាមៗកម្លាំងសមត្ថកិច្ចល្បាតក៏ប្រទះឃើញជនរងគ្រោះនិងជនសង្ស័យ សរុប 6នាក់ កំពុងតែត្រហោយំនៅក្បែរសាកសព សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យ ៤នាក់យកទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំ ដើម្បីសួរនាំ ក្រោយពីសមត្ថកិច្ចសាកសួរជំហានដំបូងរួចមក ជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថាខ្លួនកាប់ច្រឡំ...!
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០:៣០នាទីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល៕
"ព័ត៌មានបន្ថែម និងអាប់ដេតជូននៅពេលក្រោយ"







Comments