Serey is utilizing Blockchain technology

ថៃបាញ់ពន្លិចទូកនេសាទម៉ាឡេស៊ី ដោយចោទ


ថៃបាញ់ពន្លិចទូកនេសាទម៉ាឡេស៊ី ដោយចោទប្រកាន់ថាបានបើកបុកក្រុមល្បាតថៃ


ហ្សាកាតា៖ យោធាថៃបានបាញ់ពន្លិចទូកនេសាទរបស់ម៉ាឡេស៊ីមួយគ្រឿងបន្ទាប់ពីថៃបានចោទប្រកាន់ថាទូកនេសាទរបស់ម៉ាឡេស៊ីកំពុងតែនេសាទខុសច្បាប់ក្នុងដែនទឹករបស់ថៃ ដោយថៃអះអាងថាមុនការបាញ់ពន្លិចក្រុមមន្រ្តីថៃបានធ្វើសញ្ញាព្រមានទៅកាន់ក្រុមទូកនេសាទដែលមានប្រមាណ ១០ គ្រឿងតែក្នុងចំណោមនោះមានមួយគ្រឿងបានព្យាយាមមកបុកក្រុមល្បាតរបស់ថៃទើបថៃបាញ់ពន្លិច និងធ្វើការចាប់ខ្លួនអ្នកដែលនៅលើទូកនេសាទ។


យោងតាមអ្នកនាំពាក្យកងទ័ពជើងទឹកថៃ លោកឧត្តមនាវីឯក ប៉ារ៉ាច រតនាឆៃយ៉ាផាន បានបញ្ជាក់ថា ហេតុការណ៍នេះបានចាប់ផ្តើមកើតឡើងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់ពីអ្នកនេសាទថៃបានរាយការណ៍ថាមានទូកនេសាទខ្នាតតូចម៉ាឡេស៊ីចំនួនប្រាំបីទៅដប់គ្រឿងបាននេសាទខុសច្បាប់នៅក្នុងដែនទឹកថៃ ចម្ងាយប្រហែលប្រាំបីម៉ាយសមុទ្រពីកោះលីប៉េ។ បន្ទាប់ពីរបាយការណ៍នេះ បញ្ជាការដ្ឋានតំបន់ទីបីនៃកងទ័ពជើងទឹកថៃបានដាក់ពង្រាយទូកល្បាតមួយគ្រឿងដើម្បីធ្វើការត្រួតពិនិត្យ


លម្អិត៖ https://kh.cc-times.com/posts/27216

0.000 SRY$0.00
Laughing Doll

Comments