លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន
_កាលពីថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៦ និង ២០ នាទី នៅចំណុចក្រុមទី០៥ ស្ថិតក្នុងភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានចុះល្បាតក្នុងភូមិសាស្ត្រខាងលើ បង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនក្នុងបទល្មេីសជាក់ស្តែង ។
ឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់
ឈ្មោះ ញ៉ុន កែវ ហៅ ខ្មៅ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
- សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
- ម៉ូតូចំនួន ០១ គ្រឿង (ចាស់)
-ទូរស័ព្ទដៃចំនួន ០១ គ្រឿង (ចាស់) ។
_ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើនៅថ្ងៃ.ខែ.ឆ្នាំដដែល វេលាម៉ោង ១៧ និង ២០ នាទី នៅចំណុចក្រុមទី០២ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានបន្តឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត ឈ្មោះ ឆាយ ភារុន ហៅ ណុប ភេទប្រុស អាយុ ៤២ ឆ្នាំ មានទីលំនៅ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង
- ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចពណ៍សថ្លា ចំនួន ០២ ថង់ សង្ស័យមានសារធាតុញៀន
- សម្ភារៈសម្រាប់ច្រករំលែកគ្រឿងញៀនលក់ និង សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន ០១ គ្រឿង (ចាស់ ។
_ករណីនេះ សមត្ថកិច្ចយើងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ។
[មួន រិទ្ធីយ៉ា អ្នកយកព័ត៌មាន]
តំណាងអ្នកយកព័ត៌មានគេហទំព័រនាគ មាស
ទូរស័ព្ទលេខ: [៨៥៥១២៦៤២៤៥៤,៨៥៥៩៧៧០០៩០៩៥]
អ៊ីមែល: [[email protected]]
ថ្ងៃ ខែ ឆ្នាំ: [ថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០២៥]



Comments