ស្ដីពីករណី៖ ចរាចរណ៍អាវុធសម្រាប់ប្រហារផ្សេងទៀត
កាលពីថ្ងៃទី២៥ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២៣និង១០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិតបានចុះដាក់គោលដៅ អនុវត្តន៏ ត្រួតពិនិត្យ រកសារធាតុញៀន អាវុធជាតិផ្ទុះ ស្ថិតនៅភូម ត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត និងបានត្រួតពិនិត្យលើម៉ូតូ១គ្រឿងម៉ាក់Excerterពណ៌ផ្កាឈូក គ្មាន ស្លាកលេខ បើកបរដោយបុរសម្នាក់ រួចក៏ធ្វើការត្រួតពិនិត្យស្រាប់តែប្រទះឃើញកាំបិតកែច្នៃ១ដើម នៅ ក្នុងខ្លុប ម៉ូតូ ។
ជនសង្ស័យមានឈ្មោះ បូរ ពៅ អាយុ១៩ ឆ្នាំ មុខរបរកម្មករសំណង់មានស្រុកកំណើត ភូមិព្រែប្រសព្វ ឃុំ រកាធំស្រុក ឆ្លូង ខេត្តក្រចេះ ។ ជនសង្ស័យតេស្តសារធាតុញៀន វិជ្ជមាន(+) ។
វត្ថុតាង:
-កាំបិត០១ដើម
-ម៉ូតូ០១គ្រឿង ម៉ាកអិចសាយទ័រ គ្មានស្លាកលេខ (បិទស្គត់ពណ៍ផ្កាឈូក)
បច្ចុប្បន្នជនសង្ស័យកសាងសំណុំរឿងបញ្ជួនទៅការិយាល័យចាតការបន្តតាមនីតិវិធី។






Comments