Serey is utilizing Blockchain technology

គ្រូបង្រៀនម្នាក់ ត្រូវបានចាប់ខ្លួនពីបទ ញុះញង់

គ្រូបង្រៀន​ម្នាក់​ ​ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ ​ញុះញង់​


​ក្រោយ​បង្ហោះ​វីដេអូ​និយាយ​ពី​បញ្ហា​ព្រំដែន​លើ​ហ្វេសប៊ុក​


លោក​ ​នូ​ ​ភារម្យ​ ​អាយុ​ ​៤​៧​ ​ឆ្នាំ​ ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​ ​២​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៦​ ​នៅផ្ទះ​របស់​លោក​ក្នុង​ខេត្ត​ ​កណ្តាល​ ​បន្ទាប់ពី​លោក​ ​ភារម្យ​បាន​បង្ហោះ​វីដេអូ​នៅ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ​បញ្ចេញមតិ​ជុំវិញ​ករណី​នៃ​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​។​


​លោក​ ​ភារម្យ​ ​ជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​កណ្តាល​ ​។​ ​លោក​ ​ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​ ​និង​ក្រោយមក​ត្រូវ​បាន​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​កណ្តាល​ ​ដើម្បី​សាកសួរ​បន្ត​ ​។​ ​នៅ​ថ្ងៃនេះ​ ​លោក​ ​ភារម្យ​ ​ត្រូវ​បាន​តុលាការ​សម្រេច​ចោទប្រកាន់​ពី​បទ​ ​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​តាម​បញ្ញត្តិ​មាត្រា​ ​៤​៩​៤​ ​និង​ ​៤​៩​៥​ ​នៃ​ក្រមព្រហ្មទណ្ឌ​ ​។​ ​លោក​ ​ភារម្យ​ ​អាច​ប្រឈម​នឹង​ជាប់ទោស​ពន្ធ​នាគា​រ​រហូតដល់​ ​២​ ​ឆ្នាំ​ ​ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទាទោស​ ​។​ ​បច្ចុប្បន្ននេះ​ ​លោក​ ​ភារម្យ​ ​ត្រូវ​បាន​កំពុង​ឃុំ​ខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធ​នាគា​រ​ខេត្ត​កណ្តាល​ ​៕

លោក នូ​ ​ភារម្យ​ ​ជា​គ្រូបង្រៀន​សាលា​ឯកជន​មួយ​ក្នុង​ខេត្ត​កណ្តាល ។ រូបភាពពីទំព័រហ្វេសប៊ុករបស់លោក ភារម្យ ។

ប្រភព ៖ លីកាដូ

93.941 SRY$0.00
Laughing Doll

Comments