មេទ័ពខ្មែរ មានចំណុចខ្លាំងផ្សេងៗគ្នា បានជាសៀមមិនហ៊ាន
ការបំភ័យនិងការបំភាន់ ភាពជោគជ័យអត្ថន័យនៃពាក្យស្លោកសង្គ្រាមនិយាយថា “ នៅពេលសត្រូវខ្លាច ពួកគេនឹងចាញ់មុននៃការចាប់ផ្តើមចូលសង្រ្គាមឬអំណាចដែលគេមើលមិនឃើញគឺអំណាចដែលគេដឹង មិនហ៊ានមកប្រឆាំង។” មានន័យថាការប្រយុទ្ធដ៏ខ្លាំងជាទីបំផុតនោះ មិនមែនកងទ័ពនិងអាវុធនោះទេគឺយុទ្ធសាស្ត្ររបស់មេទ័ព គ្រាន់តែមេទ័ពប្រើការបំភាន់1ពេល អាចស្មើរយោធាពាន់នាក់ គឺជារបៀបឈ្នះដោយប្រើគំនិតគឺល្អជាងឈ្នះដោយគ្រាប់កាំភ្លើង។
ចាប់តាំងពីក្នុងសង្គ្រាមប្រាំថ្ងៃ សៀមឬថៃ តែងតែមានក្ដីស្រមៃ ចង់ឈ្លានពានខ្មែរជាទីបំផុត ប៉ុន្តែពួកគេនៅតែមានចិត្តក្រែងៗ ខ្លាចញញើតជានិច្ច ចាំមិនភ្លេចនៃយុទ្ធសាស្ត្រក្នុងសង្គ្រាមប្រាំថ្ងៃនោះ។ រឿងដែលហួសចិត្តមួយទៀតនោះគឺ យុទ្ធសាស្ត្រនៃមេទ័ពខ្មែរ “ ឱ្យសត្រូវឃើញអ្វីដែលយើងចង់ឱ្យឃើញ ប៉ុន្តែគឺមិនមែនអ្វីដែលពិតប្រាកដ។” ចំណុចមួយនេះ គឺសត្រូវពិបាកកំណត់បំផុត មិនដឹងថា ពិតឬមិនពិត មិនហ៊ានសម្រេចចិត្ត ឬបើសម្រេចចិត្ត ក៏ប្ដូរគំនិតវិញភ្លាមៗដែរ។ ដូចជាគេនិយាយថា
“ភ័យខ្លាចគឺអាវុធដំបូងក្នុងសមរភូមិគំនិត ” ក្នុងចំណុច1 នេះមេទ័ពខ្មែរយើង ខ្ញុំអាចនិយាយបានថាគឺពូកែប្រើប្រាស់ណាស់ បើផ្អែកលើប្រវត្តិសាស្ត្រសង្គ្រាមកន្លងមក។ មិនត្រឹមប៉ុណ្ណោះគឺចំណុចនេះ “ពេលគេមិនយល់ថាសេចក្ដីពិតណា ទីនោះជាផ្លូវឈ្នះ។” គឺជាជ័យជំនះដ៏ធំនៃការប្រយុទ្ធពីព្រោះថា “ការបំភាន់ល្អជាងគេ គឺធ្វើឱ្យសត្រូវគិតថាគេយល់គ្រប់យ៉ាង។”
ទាំងអស់នេះគ្រាន់តែជាទិន្នន័យខ្លីៗនៃយុទ្ធសាស្ត្រនៃសង្គ្រាមប៉ុន្តែបងប្អូនកុំយកប្រើប្រាស់នៅក្នុងជីវិតរស់នៅ ពីព្រោះបើប្រើទៅលើផ្លូវត្រូវ មិនអ្វីនោះទេ ប៉ុន្តែបើប្រើនៅក្នុងផ្លូវខុសគឺពិតជាខុសធ្ងន់ណាស់។ សូមគោរពអរគុណបងប្អូន ដែលអានតាំងពីដើមរហូតដល់ចប់ និងចុះបញ្ចប់សូមឱ្យបងប្អូនត្រូវតែជាក់លើរាជរដ្ឋាភិបាលយើង៕ ចប់.
រូបភាព÷ លោកមេទ័ពខ្លាំងខ្មែរ🇰🇭



Comments