Serey is utilizing Blockchain technology

រូបភាពទិដ្ឋភាពផ្សែងនិងអគារកាស៊ីណូនៅតំបន់

រូបភាពទិដ្ឋភាពផ្សែងនិងអគារកាស៊ីណូនៅតំបន់


ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលយោធាបាញ់ផ្លោងកាំភ្លើងធុនធ្ងន់ចូលទឹកដីកម្ពុជា


(ពោធិ៍សាត់)៖ រូបភាពទិដ្ឋភាពផ្សែងនិងអគារកាស៊ីណូនៅតំបន់ថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលយោធាបាញ់ផ្លោងកាំភ្លើងធុនធ្ងន់ចូលទឹកដីកម្ពុជា នាព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥


នៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រសួងការពារ សូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់៖


យោធាថៃបានធ្វើសកម្មភាពបាញ់ប្រហារបន្តរហូតឥតដាច់ស្ទើរពេញមួយយប់នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ នៅវេលាម៉ោង ០៤:៥៨នាទី ដល់វេលាម៉ោង០៥:២៥នាទី យោធាថៃបានប្រើប្រាស់ដ្រូនខ្នាតធំ ហោះស៊ើបការណ៍ចូលដល់ក្នុងភូមិសាស្ត្រភ្នំត្រង៉ោល បន្ទាប់មកយោធាថៃ បានធ្វើសកម្មភាពបាញ់ផ្សែងពុលមកលើតំបន់នោះ។ នៅវេលាម៉ោង០៥:៣០នាទី ដល់ម៉ោង០៦:១០នាទី យោធាថៃបានចាប់ផ្តើមបើកការបាញ់ប្រហារ ដោយប្រើប្រាស់គ្រាប់កាំភ្លើងប្រភេទ ១០៥មម មកលើទីតាំងអូរភ្លុកដំរី គិតមកដល់ម៉ោងនេះយោធាថៃ នៅតែបន្តសកម្មភាពបាញ់នៅឡើយ៕

0.000 SRY$0.00
Laughing Doll

Comments