Serey is utilizing Blockchain technology

កាលពីថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ អង្គភាព

កាលពីថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២៣ អង្គភាព


ប្រឆាំងអំពើពុករលួយ (អ.ប.ព.)ឬ(ACU) បានចេញលិខិតមួយកំណត់ឲ្យលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ដើម្បីបំភ្លឺករណីទារប្រាក់ថ្លៃសេវាលើគ្រប់ឯកសារ ដែលប្រជាពលរដ្ឋស្នើសុំចុះហត្ថលេខា និងបោះត្រា និងករណីមិនបានបើកប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជាង២០០លានរៀល។


ក្នុងលិខិត អង្គភាព ACU បានបញ្ជាក់ថា ខ្លួនបានទទួល និងពិនិត្យលើពាក្យប្ដឹងដែលបានលើកឡើងថា លោក សួរ ភ័ក្រសំពង្ស ស្មៀនសង្កាត់ចោមចៅទី១ និងលោក កង វង ចៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទារប្រាក់ថ្លៃសេវាតាមតែអំពើចិត្ត លើគ្រប់ឯកសារនៅពេលប្រជាពលរដ្ឋទៅ ស្នើសុំចុះហត្ថលេខា និងបោះត្រា ដោយមិនអនុវត្តតាមតារាងតម្លៃសេវាច្រកចេញចូលតែមួយ ហើយចំពោះការស្នើសុំ ជួសជុល ឬសាងសង់ បើសិនគ្មានប្រាក់បង់ជូនទេ លោក និងលោក កង វង តែងតែគំរាមដកហូតសម្ភារៈសាងសង់ របស់ប្រជាពលរដ្ឋ។


ជាងនេះទៀត រូបលោក សួរ ភ័ក្រសំពង្ស និងលោក កង វង មិនបានបើកប្រាក់រង្វាន់លើកទឹកចិត្តជាង២០០លានរៀល ចាប់តាំងពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ជូនដល់មន្ត្រីឡើយ។ សូមលោកបំភ្លឺករណីនេះមក អ.ប.ព. វិញឲ្យបានឆាប់ ហើយការបំភ្លឺរបស់លោក គឺជាមូលដ្ឋានសម្រាប់ អ.ប.ព. ពិចារណាថាត្រូវសម្រេចបញ្ចប់នីតិវិធី ឬត្រូវបន្តលើពាក្យប្ដឹងនេះ៕

0.000 SRY$0.00
Laughing Doll

Comments