🛑 សាហាវពេកហើយ ក្មេងទំនើងមួយក្រុម កាប់យុវជនពីរនាក់ ម្នាក់..ដាច់.ក.ធ្លាក់ក្បាលពីលើស្មាស្លា..ប់. ម្នាក់ទៀតរងរបួសធ្ងន់!
ហេតុការណ៍កាប់ប្រហារដ៏រន្ធត់ នេះបានកើតឡើង នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង២២:៣០នាទី ស្ថិតក្នុងភូមិព្រែកត្រែង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។
ក្រុមជនសង្ស័យត្រូវសមត្ថកិច្ចកំណត់មុខសញ្ញាបានភ្លាមបន្ទាប់ពីកើតហេតុ។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ ហ៊ាន សៀងហៀង ភេទប្រុស, ឈ្មោះ ហ៊ាន សៀងហៃ ភេទប្រុស, ឈ្មោះ ឆុន ឆាយ ភេទប្រុស បានសារភាពថា: ឈ្មោះ កល់ ដារ៉ុង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ជាអ្នកកាប់ជនរងគ្រោះបណ្តាលឱ្យស្លាប់។
ជនសង្ស័យឈ្មោះ កល់ ដារ៉ុង ភេទប្រុស បានសារភាពថា: ខ្លួនបានកាប់ជនរងគ្រោះ១កាំបិតផ្គាក់បណ្តាលឱ្យស្លាប់ ១នាក់ និងរបួសធ្ងន់ម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោៈនៅមន្ទីពេទ្យ។
ចំពោះករណីនេះកម្លាំងជំនាញសហការជំនួញកម្លាំងកោសលវិច្ច័យកំពុង បន្តនីតិវិធី។


Comments