Serey is utilizing Blockchain technology

សារពីប្អូនស្រី" #ស្រីនូ " 《សូមគោរពពុកម៉ែបង

សារពីប្អូនស្រី" #ស្រីនូ " 《សូមគោរពពុកម៉ែបង


ប្អូនទាំងអស់គ្នា


នាងខ្ញុំសូមលើកយកកិត្តិយសរបស់ខ្ញុំមកបកស្រាយការពិត ដោយទំនួលខុសត្រូវ និងយុត្តិធម៌។ នេះមិនមែនជារឿងប្រទេសជាតិ ឬបញ្ហាព្រំដែនឡើយ។ នាងខ្ញុំក៏មិនចង់បំពុលសង្គម ដើម្បីវែកញែកបន្តទៀតដែរ ប៉ុន្តែដើម្បីការពារភាពស្អាតស្អំ និងតម្លៃសម្រាប់ខ្ញុំ និងបងប្អូនក្រុមគ្រួសារ ខ្ញុំសូមបកស្រាយទៅកាន់គណនី ផេក និងសារព័ត៌មានដែលកំពុងលាបពណ៌ និងចោទប្រកាន់គ្មានមូលដ្ឋានមកលើនាងខ្ញុំ។ សូមបងប្អូនស្តាប់អ្វីដែលចេញពីសាមីខ្លួន មុនធ្វើការវិនិច្ឆ័យ។


ចំពោះរឿងអតីតកាល នាងខ្ញុំពិតជាបានរៀបការនៅឆ្នាំ២០២៣ ពិតប្រាកដ ប៉ុន្តែយើងទាំងពីរបានព្រមព្រៀងលែងលះបញ្ចប់ដោយសន្តិវិធី ដោយសារការរស់នៅមិនចុះសម្រុងគ្នា។ ខ្ញុំក៏បានប្រកាសជូនដំណឹងជាសាធារណៈផងដែរ។ ខ្ញុំឃើញសំណេរមួយ ដែលកំពុងលាបពណ៌បែបប្រយោល បំភ្លើសការពិត។ សូមអ្នកចេញមកបកស្រាយ ព្រោះអ្នកកំពុងធ្វើឱ្យមហាជនបានចោទប្រកាន់មកលើរូបនាងខ្ញុំ។ តើអ្នកកំពុងនិយាយពីអ្នកណា ដើម្បីអ្វី? តើអ្នកដែលបង្ហោះទទួលបានព័ត៌មានមកពីណា? ខ្ញុំមិនដែលស្គាល់អ្នកសោះ អ្នកត្រឹមជាអ្នកក្រៅ ហេតុអ្វីដឹងច្បាស់រឿងផ្ទៃក្នុងគ្រួសារអ្នកដទៃ?សូមជម្រាបទៅកាន់បងប្អូនថា នាងខ្ញុំមិនមានសញ្ជាតិបរទេសទេ ខ្ញុំមានសញ្ជាតិខ្មែរតែមួយគត់។ ជីវិតគូ ខ្ញុំធ្លាប់រៀបការតែម្តងគត់ ខ្ញុំមានការងារត្រឹមត្រូវ មិនប្រព្រឹត្តទង្វើខុសច្បាប់ ឬដើរបោកប្រាស់អ្នកណាទេ។ រឿងអតីតកាល អ្នកដឹងច្បាស់មានតែអតីត និងក្រុមគ្រួសារគាត់ទើបដឹងច្បាស់ ថាតើខ្ញុំបានទៅដើរប្រមូលលុយ មាស ពេជ្រ អចលនទ្រព្យ ឬបានទទួលចំណងដៃមួយកាក់មួយសេនឬទេ? មុនបញ្ចប់ចំណងអាពាហ៍ពិពាហ៍ យើងបានឡើងតុលាការស្របច្បាប់ត្រឹមត្រូវ ប្រសិនបើខ្ញុំពិតជាមនុស្សបោកប្រាស់បែបនេះ តើអាចមានការបញ្ចប់ដោយមានការព្រមព្រៀងដោយសន្តិវិធីឬទេ?


ចំពោះរឿងបច្ចុប្បន្នជាមួយបង ភ័កត្រា មុនភ្ជាប់ពាក្យ គាត់ក៏បានដឹងនិងទទួលយកអតីតកាលរបស់ខ្ញុំដែរ។ ការបញ្ចប់ចំណងភ្ជាប់ពាក្យនេះ តាមការសម្រេចចិត្តទាំងសងខាង ដូចដែលយើងទាំងពីរបានប្រកាស។ ក្នុងនាមខ្ញុំធ្លាប់មានអតីតកាលម្តង នាងខ្ញុំពិតជាមានអារម្មណ៍ឯកោបំផុត និងមានសម្ពាធណាស់ ក្នុងការសម្រេចចិត្តមួយនេះ។ ប្រសិនបើខ្ញុំទៅដើរបោកគេរៀបការដូចដែលសាធារណជនចោទប្រកាន់ ឬថាជាមនុស្សស្រីលក់កេរ្តិ៍ឈ្មោះបែបនេះ ខ្ញុំនឹងយល់ព្រមរៀបការដូចដែលបានគ្រោងនៅខែមីនាខាងមុខនេះហើយ ប៉ុន្តែខ្ញុំមិនចង់ជួបបទពិសោធន៍លែងលះជាលើកទី២។ យើងភ្ជាប់ពាក្យមើលនិងសិក្សាចិត្តគ្នាមួយរយៈ ក្រោយមកយើងពិតជាដឹងច្បាស់រៀងខ្លួន។ ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកនោះ។


នាងខ្ញុំមិនអាក់អន់ចិត្តទេ ដែលបងប្អូនខ្លះមិនបានដឹងរឿងច្បាស់ ហារជេរស្តីនាងខ្ញុំ។ ខ្ញុំទទួលខុសត្រូវគ្រប់យ៉ាង បើសិនរឿងដែលនាងខ្ញុំនិយាយមិនមែនជាការពិត ព្រោះមាសសុទ្ធមិនខ្លាចភ្លើង។ ខ្ញុំសូមស្នើបងប្អូន សារព័ត៌មាន ក្រុម MMO សូមរក្សាក្រមសីលធម៌វិជ្ជាជីវៈ និងឈប់ចែករំលែកព័ត៌មានដែលមិនពិត ដែលប៉ះពាល់ដល់កិត្តិយស និងឯកជនភាពរបស់បុគ្គលម្នាក់ៗ ដើម្បីផលប្រយោជន៍ ឬអាជីវកម្មរបស់ខ្លួន។ ផ្ទុយមកវិញ បើព័ត៌មានដែលបងប្អូនវិភាគ ហើយវិនិច្ឆ័យភ្លាមៗត្រឹមតែលើរូបភាព និងសំណេរតាមបណ្តាញសង្គម អយុត្តិធម៌ណាស់ សម្រាប់នាងខ្ញុំ។ សូមអរគុណបងប្អូនមិត្តភក្តិទាំងអស់ ដែលបានជួយលើកទឹកចិត្តដល់នាងខ្ញុំ។ នេះជាការបញ្ចប់ការបកស្រាយរឿងឯកជនផ្ទាល់ខ្លួនរបស់នាងខ្ញុំ។🙏》

30.137 SRY$0.00
Laughing Doll

Comments