អធិការដ្ឋាននគរបាលស្រុក មោងឫស្សី សមត្ថកិច្ចនៃអធិការដ្ឋានគរបាលស្រុកមោងប្ញស្សី មានកិត្តិយសសូមជម្រាបជូនមហាជនដែលនិយមប្រេីប្រាស់បណ្តាញ សង្គម
Facebook មេត្តាជ្រាបថា៖
---------
នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៥ មានបណ្តាញសង្គមរបស់សារព័ត៌មាន koh Santepheb Daily និងបណ្តាញសង្គមសារព័ត៌មានផ្សេងៗទៀត បានបង្ហោះស៊ែរចែករំលែកតៗគ្នាថា មានករណីជល់សត្វមាន់ស្ថិតនៅភូមិអំពិលឈូង ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។
បន្ទាប់ពីទទួលបានព័ត៌មាន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ០៧និង៣០នាទីព្រឹក កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍
នគបាលរដ្ឋបាលប្ញស្សីក្រាំង នៃអធិការដ្ឋាននគបាលស្រុកមោងប្ញស្សី បានចុះស្រាវជ្រាវឃេីញថា ទីតាំងដែលផ្សាយតាមបណ្តាញសង្គមនោះ ស្ថិតនៅក្រោមគុម្ពឬស្សីត្រង់ចំណុចក្រុមទី០៨ ភូមិអំពិលឈូង ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សីខេត្តបាត់ដំបង នៅខាងក្រោយភូមិប្រហែល៩០ម៉ែត្រ ដែល
ម្ចាស់សង្វៀនឈ្មោះ ជឿន សុជាតិ ភេទប្រុស អាយុ៣២ឆ្នាំ បន្ទាប់មកសមត្ថ
កិច្ចយេីង ក៏បាននាំឈ្មោះ ជឿន សុជាតិ មកសួរនាំនៅនឹងប៉ុស្តិ៍នគរបាលរដ្ឋ
បាលប្ញស្សីក្រាំង ឈ្មោះ ជឿន សុជាតិ ក៏បានឆ្លេីយថា កន្លងមកខ្លួនពិតជាបានលួចលាក់បេីកលេងបានចំនួន០៣ដងមកហេីយ ជាលក្ខណ:វ៉ាងលេង ក្រោយពីបានសាកសួររួច សមត្ថកិច្ចយេីងក៏បានធ្វេីកិច្ចសន្យាអប់រំ បញ្ឈប់រាល់សកម្មភាពលួចលាក់លេងល្បែងសុីសង់ខុសច្បាប់ចាប់ពីពេលនេះតទៅ និងអោយផ្តល់ព័ត៌មានជូនសមត្ថកិច្ចបេីដឹងថាមានទីតាំងមួយណាលួចលាក់លេងល្បែងសុីសង់ខុសច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលេី សូមសាធារណ:ជនមេត្តាទទួលជ្រាប។
សូមកុំឱ្យល្បែងស៊ីសង ឆក់យកពេលវេលាដ៏មានតម្លៃរបស់អ្នក។





Comments