Serey is utilizing Blockchain technology

សៀមបានដោះលែងកងទ័ពខ្មែរហើយ នៅ


សៀមបានដោះលែងកងទ័ពខ្មែរហើយ នៅឡើយតែសែន តើពេលណាទើបដោះលែងអ្នកទោសមនសិការខ្មែរ?


អត្ថបទខ្លីៗ ៖ តុលាការកំពូលបង្វិលសំណុំរឿងថ្នាក់ដឹកនាំសហជីព ទៅសាលាឧទ្ធរណ៍


ចេញផ្សាយ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥


——————


កាលពីម្សិលមិញ តុលាការកំពូល បានប្រកាសសាលដីកា ដោយសម្រេចបង្វិលសំណុំរឿង លោក ជា ចាន់ថា ទៅកាន់សាលាឧទ្ធរណ៍ដេីម្បីជំនុំជម្រះជាលេីកទី ២ ។


លោក ចាន់ថា ដែលជាថ្នាក់ដឹកនាំតំបន់នៃសមាគមឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) ខេត្តស្វាយរៀង ត្រូវបានសាលាដំបូងខេត្រស្វាយរៀង ត្រូវបានចាប់ខ្លួន កាលពីខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលដែលលោកចុះជួយផ្សព្វផ្សាយ ព័ត៌មាន អំពីការចុះឈ្មោះទទួលបានអត្ថប្រយោជន៍ ពីបេឡាជាតិនៃរបបសន្តិសុខសង្គម ( ប . ស . ស ) ។


លោក ចាន់ថា ត្រូវបានចោទប្រកាន់ និងផ្តន្ទាទោសពីបទ ឆបោក និង បទធ្វើសកម្មភាពបង្កើតឱ្យមានការយល់ច្រឡំ ជាមួយការបំពេញមុខងារសាធារណៈ ដោយដាក់ឱ្យជាប់ពន្ធនាគារចំនួន ១៨ ខែ យោងតាមមាត្រា ៣៧៧ ៣៧៨ និង ៦១០ នៃក្រមព្រហ្មទណ្ឌ ។


សាលាឧទ្ធរណ៍ភ្នំពេញបានបេីកសវនាការជំនុំជម្រះលេីកទីមួយ កាលពីខែកក្កដា ហើយប្រកាសសាលដីកា ដោយសម្រេចតម្កល់សេចក្ដីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង កាលពីខែសីហា ឆ្នាំ២០២៥ ។ នៅពេលនោះ ទាំងមេធាវីជនជាប់ចោទ និង ព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍បាន ស្នើសុំ ឱ្យក្រុមជំនុំជម្រះនៃសាលាឧទ្ធរណ៍ទម្លាក់ចោល បទចោទប្រកាន់ ដោយសំអាងថា មិនមាន ភស្តុតាងគ្រប់គ្រាន់ ។

លោក ចាន់ ថា ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តស្វាយរៀង ហេីយលោកស្ថិតក្នុងចំណោម មនុស្សចំនួន ៩២ នាក់ ដែលកំពុងជាប់ឃុំ ដោយសារការប្រើប្រាស់សិទិ្ធ របស់ពួកគេ និង ដែលត្រូវបានចងក្រងដោយ អង្គការ លីកាដូ ។ លោកនឹងអនុវត្តទោសរួចរាល់នៅខែមករា ឆ្នាំ ២០២៦ ៕



150.831 SRY$0.00
Laughing Doll

Comments