មេរៀនប្រវត្តិសាស្ត្រ៖ ឈ្លានពានគេ ២ថ្ងៃ តែត្រូវសងបំណុលគេ ៣០ឆ្នាំ! មេរៀនជូរចត់ពីអុីរ៉ាក់ ចុះចំពោះករណីកម្ពុជា-ថៃវិញ?
ក្នុងឆ្នាំ ១៩៩០ ពិភពលោកបានភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលមេដឹកនាំអុីរ៉ាក់ សាមដាម ហ៊ូសេន បានបញ្ជាឱ្យកងទ័ពជាង ១សែននាក់ វាយសម្រុកចូលកាន់កាប់ប្រទេសគុយវេតទាំងស្រុងក្នុងរយៈពេលត្រឹមតែ ២ថ្ងៃ។ អុីរ៉ាក់មិនត្រឹមតែចង់បានប្រេង និងលុបបំណុលខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានប្រកាសរំលាយប្រទេសគុយវេតចោល ហើយដាក់បញ្ចូលជា ខេត្តទី ១៩ របស់ខ្លួនថែមទៀតផង។
ទោះជាយ៉ាងណា ការឈ្លានពាននេះបានក្លាយជាមហន្តរាយត្រឡប់ទៅវិញ។ បន្ទាប់ពីចាញ់សង្គ្រាមក្រោមដៃកងទ័ពចម្រុះរបស់អង្គការសហប្រជាជាតិ កងទ័ពអុីរ៉ាក់បានដកទ័ពចេញទាំងក្តីឈឺចាប់ ដោយឆ្លៀតដុតបំផ្លាញអណ្តូងប្រេងគុយវេតជាង ៦០០កន្លែង បង្កជាមហន្តរាយបរិស្ថានដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រ។
ជាលទ្ធផលនៃអំពើឈ្លានពាននេះ អង្គការសហប្រជាជាតិបានសម្រេចឱ្យអុីរ៉ាក់ជាប់បំណុលសំណងសង្គ្រាមចំនួន ៥២,៤ ពាន់លានដុល្លារអាមេរិក។ អុីរ៉ាក់ត្រូវបានបង្ខំឱ្យដកប្រាក់ពីការលក់ប្រេងរបស់ខ្លួនជារៀងរាល់ខែដើម្បីយកទៅសងគុយវេត ។
ចុះករណីជម្លោះ កម្ពុជា-ថៃវិញខុសគ្នាយ៉ាងណានឹងអ៊ីរ៉ាក់?
#Iraq #Kuwait #Cambodia #Thailand #History #WarReparations #Justice




Comments