ដល់ថ្នាក់ឯកឧត្តម ខៀវ កាញ្ញារីទ្ធិ លោកហ៊ាន
និយាយការពិត រឿងដាក់កុងត្រួតត្រួតពិនិត្យជនបរទេសឆ្លងកាត់ តែឆ្លៀតជំរិតយកលុយក្រៅច្បាប់ប៉ុណ្ណឹងហើយ នៅតែស្នងការដ្ឋានខេត្តកោះកុងបដិសេដថាមិនពិត ចុះទម្រាំពលរដ្ឋ អ្នកកាសែតនិយាយ មិនវីវរទៅហើយទេអី? ស្រួលមិនស្រួលចោទថាក្រុមប្រឆាំងផងក៏មិនដឹង?
ប៉ុន្មានថ្ងៃមុនផ្ទុះរឿងបែបនេះនៅទឹកដីខេត្តពោធិ៍សាត់ ចិន១០នាក់ទារ១០មុឺនដុល្លារ តែសម្របសម្រួលសល់២មុឺនដុល្លារ។
បើមន្ត្រីគ្រប់ស្ថាប័នខ្មែរនៅតែបន្តមិនទទួលស្គាល់ការពិតដែលខ្លួនបានប្រព្រឹត ហើយមានថ្នាក់លើរបស់ស្ថាប័នរដ្ឋចាំជួយបិទបាំងអំពើពុករលួយរំលោភអំណាចរដ្ឋ របស់មន្ត្រីអនុវត្តច្បាប់ ទោះរដ្ឋាភិបាលកម្ពុជាចង់កែទម្រង់ស្អីឲ្យល្អ ក៏មិនបានប្រយោជន៍ដែរ ពោលគឺនិយាយចោលឲ្យតែពីរោះស្តាប់ប៉ុណ្ណោះ។ បើនៅតែបែបហ្នឹងតើឲ្យពលរដ្ឋខ្មែរជឿជាក់បានដូចម្តេចហ្ន៎?....





Comments