សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបញ្ជាក់នូវការប្តេជ្ញាចិត្តយ៉ាងមុតមាំជាមួយមេដឹកនាំមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីបង្កើនចំណងមិត្តភាពទ្វេភាគី និងពហុភាគី ដើម្បីបម្រើឧត្តមប្រយោជន៍របស់ប្រទេសទាំងពីរ។ ការបញ្ជាក់នេះធ្វើឡើងក្នុងសារលិខិតអបអរសាទររបស់សម្តេច ហ៊ុន សែន ជូនចំពោះលោក មីន អ៊ុងឡាំង ក្នុងឱកាសខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
2 votes
0 downvote



Comments