បងប្អូនខ្មែរឥស្លាមជាទីគោរពស្រលាញ់ រាប់អាន រួមទាំងកូនក្មួយទាំងឡាយជាទីស្រឡាញ់ ព្រមទាំង បងប្អូនសាសនិកឥស្លាមគ្រប់ជាតិសាសន៍ទាំងឡាយ !
ថ្ងៃនេះមានរឿងគួរឱ្យសោកស្ដាយណាស់ ដែល មានលោកអាចារ្យ និងអ្នកសំដែងមួយក្រុម បានបង្កើតនូវវិដេអូភាពកំប្លែងដែលមិនត្រឹមត្រូវ មានលក្ខណៈដូចមើលងាយ ដោយបានយកត្រាប់នៃការធ្វើការគោរពថ្វាយបង្គំរបស់សាសនិកឥស្លាមទូទាំងសាកលលោកមកធ្វើជាការលេងសើចសប្បាយរីករាយ ដែលវាជាកាយវិការ ប្រាស់ចាកពីសិលធម៌ស្អាតស្អំរបស់យើងដែល មានសាសនារៀងៗខ្លួន ដោយមិនសមហេតុសមផល ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់អ្នកកាន់សាសនាឥស្លាម ទប់ចិត្តអារម្មណ៍មិនបានហើយកើតមានការខឹងសម្បារ បញ្ចេញមតិប្រតិកម្មកំហឹងជាច្រើន ។ ទង្វើខាងលើនេះវាខ្វះនូវសេចក្ដីថ្លៃថ្នូរ ឱ្យតម្លៃគ្នា ក្នុងពេលដែលប្រជាជនកម្ពុជាយើងទាំងអស់គ្នាកំពុងទទួលបាន នូវភាពសុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ក្រោមដំបូលនៃសន្តិភាព ដែលប្រជាជនកម្ពុជាទាំងមូលទទួលបាន នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលតាំងពីនៅក្រលំបាកដែលមានសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ប្រធានព្រឹទ្ធសភា និងបន្តមកសម្ដេចធិបតី ហ៊ុនម៉ាណែត នាយរដ្ឋមន្ត្រី ។
បន្ទាប់ពីខ្ញុំបានឃើញនូវវីដេអូរូបភាពនេះបង្ហោះភ្លាម ខ្ញុំក៏បានធ្វើការទាក់ទងបន្ទាន់ប្រាប់ទៅអាជ្ញាធរខេត្តត្បូងឃ្មុំ និង ឯកឧត្ដមថ្នាក់ដឹកនាំក្រសួងវប្បធម៌ និង វិចត្រសិល្បៈ ព្រមទាំងក្រសួងធម្មការ និង សមត្ថកិច្ច ដើម្បីធ្វើការអប់រំណែនាំពួកគាត់នូវទង្វើខុសឆ្គងប្រាស់ចាកទាំងនោះ ហើយបុគ្គល សាមុីខ្លួនដែលបានប្រព្រឹត្តទាំងនោះក៏បានចេញមុខវីដេអូទទួលកំហុសរួមទាំងការសោកស្ដាយ និងបានសុំទោសដល់បងប្អូនឥស្លាមជាសាធារណៈរួចហើយ ។ ដូចនេះខ្ញុំសូមបងប្អូនបន្ធូរអារម្មណ៍ យោគយល់និង រក្សាភាពស្ងប់ស្ងាត់ជាធម្មតាដើម្បីរក្សាការសាមគ្គីភាពផ្ទៃក្នុងដ៏រឹងមាំក្នុងពេលដែលយើងកំពុងគៀកស្មាគ្នាយ៉ាងសស្រាក់សស្រាំនឹងគ្នាដើម្បីរក្សាការពារបូរណៈភាពទឹកដីជាមួយវីរៈកងទ័ពយើងនៅចំពោះមុខសត្រូវឈ្លានពាន ។ ខ្ញុំសូមអរគុណបងប្អូនខ្មែរឥស្លាមនិង បងប្អូនជនរួមជាតិទាំងអស់គ្នា 🙏🙏🙏៕05/12/2025



Comments