Serey is utilizing Blockchain technology

លោក ប៉ាង លីដា ត្រូវបាន លោក កង វង ចៅ

លោក ប៉ាង លីដា ត្រូវបាន លោក កង វង ចៅ


សង្កាត់ចោមចៅទី១ មានបំណងដេញ ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យ


បន្ទាប់ពីលោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យបានបញ្ចេញវីដេអូមួយ ពាក់ព័ន្ធទៅនឹងទីតាំងមួយកន្លែងដែលសាងសង់របងបិទប្រព័ន្ធទឹកប្រឡាយ ស្ថិតក្នុងភូមិទួលពង្រទី១ សង្កាត់ចោមចៅទី១ ហេីយបានធ្វេីរបងគ្មានច្បាប់ទម្លាប់រួចមកស្រាប់តែពេលនេះ លោក កង វង ចៅសង្កាត់ចោមចៅទី១ បានចេញវីដេអូ ដោយរៀបរាប់ពីបញ្ហាប្រទាំងប្រទេីសជាមួយ លោក អភិបាលរងខណ្ឌពោធិ៍សែនជ័យ ប៉ាង លីដា ហេីយបោះពាក្យសម្ដីទាំងខឹងច្រឡោតថា “ទោះជាយ៉ាងណាក៏លោកត្រូវតែ ដេញលោកអភិបាលរងរូបនេះចេញពីខណ្ឌពោធិ៍សែនជ័យថែមទៀត។នេះបើយោងតាម លើកឡើង របស់ លោក កង វង ដែលបានបង្ហោះនៅលើបណ្ដាញសង្គមថ្ងៃទី ២៩ ខែមករាឆ្នាំ ២០២៦នេះ។


ហើយលោកចៅសង្កាត់ចោមចៅទីមួយរូបនេះបានបន្ថែមទៀតថា មុននឹងបណ្ដេញលោកប៉ាងលីដាចេញពីខណ្ឌពោធិ៍សែនជ័យ លោកត្រូវតែនិងឆ្លងយោបល់ទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញជាមុនសិន។


លើសពីនេះ លោកថែមទាំង ទាមទារឲ្យផ្ទេរលោក ប៉ាង លីដា ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផង” ។


ក្រោយពី លោកប៉ាង លីដា ចុះត្រួតពិនិត្យនិងវាស់វែង។ការចាក់ដីខ្សាច់បិទប្រឡាយនិងសាងសង់របស់ថ្ម។ គ្មានច្បាប់ទម្លាប់រួចមក បណ្ដាលឱ្យ លោក កង វង ចៅសង្កាត់ចោមចៅទី១ កេីតការមិនសប្បាយចិត្តនិងទង្វើលោកប៉ាងលីដានោះទេ។


ទោះជាយ៉ាងណាក្តី ពុំទាន់មានការឆ្លើយតបណាមួយពីលោក ប៉ាំង លីដា ដែលជាអភិបាលរងខណ្ឌពោធិ៍សែនជ័យ។នៅឡើយនោះទេ។


យ៉ាងណាមិញ មតិមហាជនជាច្រើនបានរិះគន់ចំៗទៅកាន់លោកចៅសង្កាត់ចោមចៅទីមួយរូបនេះយ៉ាងធ្ងន់ៗខ្លះបានលើកឡើងថា‎


+បើតាមមតិខ្ញុំវិញដកលោកចៅសង្កាត់នឹងវិញទៅ។

+ចៅសង្កាត់អញ្ចឹងៗ មិនដឹងរាស្រ្តរងទុក្ខវេនាយ៉ាងណាទេ។ +មកដល់បច្ចុប្បន្ននេះ ‎ឱ្យតែធ្វើការល្អមានអ្នកច្រណែនហើយ។

+‎រាល់ថ្ងៃមិនធ្វើការអីទេដេកចាំតែច្រណែនគេនិង។

+‎អាចដែរ ដោយមើលទៅលោកចៅសង្កាត់ក៏ធំដែរហើយមើលទៅបានហ៊ានសុំអោយអភីបាលក្រុងដកលោកប៉ាង លីដា ដែលពលរដ្ឋកំពង់ពេញចិត្តទៅនោងចំណាត់ការរបស់លោក។


គួរបញ្ជាក់ថា ការជជែកគ្នាដេញដោលកក្រើកបណ្ដាញសង្គមនេះផងដែរ ដោយមហាជនភាគច្រើនលើកទឹកចិត្តឲ្យលោកប៉ាង លីដា កាន់តំណែងជាចៅសង្កាត់ជំនួស លោក កង វង ដែលធ្វើជាទៅចៅសង្កាត់បច្ចុប្បន្ននេះវិញ។

126.727 SRY$0.00
Laughing Doll

Comments