Serey is utilizing Blockchain technology

ក្តៅៗ! ថ្ងៃទី១ខែមករាឆ្នាំ២០២៦ បើតាមព័ត៌មានពី


ក្តៅៗ! ថ្ងៃទី១ខែមករាឆ្នាំ២០២៦ បើតាមព័ត៌មានពីទាហានខ្មែរនៅជួរមុខបានអោយដឹងថា បន្ទាប់ពីសង្រ្គាមខ្មែរ-ថៃ ទាហានថៃកំពុងគ្រប់គ្រងទឹកដីខ្មែរមានចំនួន ២៤ តំបន់(តំបន់ដែលចាញ់សង្រ្គាមជាង១០ថ្ងៃ)ដែលរួមមាន៖

១. ប្រាសាទតាមាន់ធំ

២. ប្រាសាទតាមាន់តូច

៣. ប្រាសាទតាក្របី

៤. ប្រាសាទខ្នារ

៥. ច្រកអានសេះ

៦. ភ្នំ៣៥០

៧. ភ្នំ២២៥

៨. ភ្នំ៥០០

៩. ភ្នំ៣២៣

១០. ភ្នំ៦៧៧

១១. ភូមិជោគជ័យ

១២. ភូមិព្រៃចាន់

១៣. ផ្ទះបីខ្នង

១៤. អូរភ្លុកដំរី

១៥. តំបន់ចរ១

១៦. ថ្មដា

១៧. ភ្នំទ្រព្យ

១៨. ថ្មដូន

១៩. អូរស្មាច់

២០. មុំបី (មួយផ្នែក)

២១. បឹងត្រកួន

២២. ភ្នំ ៤០០

២៣. ភ្នំ ២៨៤

២៤. ផ្ទះតាម៉ុក ( ជាំតែ-បុស្សស្បូវ)


មុនសង្រ្គាមខ្មែរ-ថៃ ទាហានថៃបានគ្រប់គ្រងទឹកដីខ្មែរមានដូចជា២/៣នៃកោះគុត ប្រាសាទស្តុកកក់និងផ្ទះតាម៉ុកឬផ្ទះក្រហមឬផាម៉អុីដែងជាដើម។ បញ្ជាក់៖ ទាហានខ្មែរបានវាយដណ្តើមយកផ្ទះតាម៉ុកឬផ្ទះក្រហមឬផាម៉អុីដែងដែរក្នុងពេលសង្រ្គាមប៉ុន្តែវាយដណ្តើមយកផ្ទះតាម៉ុកឬផ្ទះក្រហមមិនបាននោះទេ។


ទាហានខ្មែរកំពុងគ្រប់គ្រងទឹកដីខ្មែរចំនួន ១១តំបន់ ដែលមិនបាត់បង់ដោយសារសង្រ្គាមរួមមាន៖ ជាំតែ បុស្សស្បូវ ភ្នំខ្មោច ភ្នំ៣៣០ តាថាវ ៥មករា វាលឥន្ត្រីយ៍ តាសុឹម ចាក់ច្រែង ភ្នំតាង៉ោល និងបង្គោល៨។


ដូច្នេះតំបន់ដែលច្បាំងគ្នាឬផ្ទុះសង្រ្គាមគឺកម្ពុជាបាត់បង់ ២៤តំបន់និងរក្សាបាន១១តំបន់ដោយមិនទាន់គិត ២/៣នៃកោះគុត ប្រាសាទស្តុកក់និងផ្ទះតាម៉ុកឬផ្ទះក្រហមឬផាម៉អុីដែងជាដើមនោះទេ។ ទឹកដីខ្មែរចំនួន២៤តំបន់ដែលទាហានថៃកំពុងគ្រប់គ្រងគឺមានទំហំប្រហែលចន្លោះពី ១០០០ គីឡូម៉ែត្រការ៉េទៅ៤០០០គីឡូម៉ែត្រការ៉េ។ ទឹកដីខ្មែរចំនួន២៤តំបន់នោះ កម្ពុជានឹងមិនអាចទាមទារយកបានមកវិញនោះទេ លើកលែងតែកាសុីណូថ្មដា កាសុីណូអូស្មាច់និងកាសុីណូច្រកអានសេះ។ ទឹកដីទាំងនេះនឹងបាត់បង់ជារៀងរហូត គ្មានថ្ងៃត្រឡប់វិញទេ លើកលែងតែមានមេដឹកនាំថ្មី។ សែនសោកស្តាយទឹកដីខ្មែរដែលបាត់បង់។

0.004 SRY$0.00
Laughing Doll

Comments