✨ មេរៀនជីវិតកណ្ដាលដងផ្លូវ៖ កំហឹងប្រែជាក្ដី
អាណិត ក្រោយឃើញអ្នកដឹកជញ្ជូន នាំកូនតូចរុំកន្សែងមកជាមួយ ទាំងកណ្ដាលថ្ងៃក្ដៅ 😢🛵
🌟 «កុំប្រញាប់វាយតម្លៃមនុស្ស ត្រឹមតែការរង់ចាំបន្តិចបន្តួច! ព្រោះយើងមិនដឹងថា តាមផ្លូវគេត្រូវឆ្លងកាត់អ្វីខ្លះឡើយ»
ផ្ទុះការរំភើបចិត្តជាខ្លាំង ក្រោយពីមានការចែករំលែកសាច់រឿងពិតមួយ ចេញពីបេះដូងរបស់ជនបរទេសម្នាក់
💬 ជនបរទេសរូបនោះបានកម្ម៉ង់អាហារតាម App ហើយត្រូវរង់ចាំយូរខុសពីធម្មតា ដែលធ្វើឱ្យគាត់មានអារម្មណ៍ខឹង និងមួរម៉ៅបន្តិចបន្តួច។
ទិដ្ឋភាពដែលនឹកស្មានមិនដល់ ពេលអ្នកដឹកជញ្ជូនមកដល់ ស្រាប់តែគាត់ទប់ទឹកភ្នែកមិនជាប់ ក្រោយឃើញអ្នកដឹកជញ្ជូននាំកូនតូចម្នាក់មកជាមួយ ដោយរុំកន្សែងជាប់នឹងខ្លួន។ នេះបង្ហាញថា បើមិនមានការខ្វះខាត និងគ្មានអ្នកមើលថែ ក៏គាត់មិនដាច់ចិត្តនាំកូនមកហាលភ្លៀងហាលក្ដៅតាមផ្លូវបែបនេះដែរ។
ទឹកចិត្តដ៏ប្រពៃ កំហឹងបានរលាយសាបសូន្យ ជំនួសមកវិញនូវក្ដីមេត្តា។ ជនបរទេសរូបនោះបានផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែមខ្លះៗ និងផ្ដល់ស្នាមញញឹមលើកទឹកចិត្តដល់បងប្រុសអ្នកដឹកជញ្ជូន ដែលកំពុងតស៊ូដើម្បីកូន។
#cczmediakh



Comments