មាសនៅតែជាមាស! លោកយាយទិញក្រវិលមួយគូ
៥០០រៀល តាំងពីក្រមុំ ឥឡូវតម្លៃមាសឡើងដល់រាប់ពាន់ដុល្លារ តែលោកយាយមិនខ្ចីលក់! 🥰ដូនតាឱ្យទុក🎁
បងប្អូនអើយ! មើលហើយគួរឱ្យរំភើបជំនួសលោកយាយខ្លាំងណាស់។ លោកយាយបានបង្ហើបថា ក្រវិលមាសមួយគូនេះ គាត់បានទិញតាំងពីសម័យគាត់នៅក្រមុំក្នុងតម្លៃត្រឹមតែ ៥០០ រៀល (លុយខ្មែរ) ប៉ុណ្ណោះ។ មកដល់សម័យកាលនេះ តម្លៃមាសបានហក់ឡើងខ្ពស់កប់ពពក ដែលធ្វើឱ្យក្រវិលមួយគូនេះមានតម្លៃ រាប់ពាន់ដុល្លារ ទៅហើយ។
ចុះបងប្អូនវិញ បើពេលវេលាអាចថយក្រោយបាន តើបងប្អូនចង់ទិញមាសទុកប៉ុន្មានលុយដែរ? ចំណែកខ្ញុំវិញ ចង់ទិញទុកឱ្យបាន ១ ឡានដឹកដីតែម្ដង! 😀
#cczmediakh



Comments