Serey is utilizing Blockchain technology

*ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៦នេះ


*ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៦នេះ ខ្ញុំសូមជូនពរជ័យដល់បងប្អូនជនរួមជាតិខ្មែរទាំងក្នុង និងក្រៅប្រទេស ទូទាំងពិភពលោក ជួបប្រទះតែសេចក្តីសុខសុភមង្គលក្នុងគ្រួសារ ព្រមទាំងសំណាងល្អពេញមួយឆ្នាំ។

*ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៦នេះ ខ្ញុំក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការគណបក្សនយោបាយទាំងក្នុង និងក្រៅប្រទេស ត្រូវតែរួបរួមសាមគ្គីគ្នាជាធ្នុងមួយដើម្បីការពារជាតិមាតុភូមិរបស់យើងឱ្យបានគង់វង្សតកូនតចៅ។

*ក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ.ស. ២០២៦នេះ ក្នុងនាមជាប្រជាពលរដ្ឋ និងជាអ្នកនយោបាយខ្មែរជំនាន់ក្រោយ ខ្ញុំសូមស្នើដល់ឥស្សរជននយោបាយទាំងអស់ សូមចាប់ផ្តើមធ្វើការសន្ទនានយោបាយ ដើម្បីឈានទៅដល់ការផ្សះផ្សា និងការបង្រួបបង្រួមជាតិ ដែលនាំមកនូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិពិតប្រាកដ ដូចជាការចង់បានរបស់ប្រជាពលរដ្ឋខ្មែរ គឺ “ខ្មែររួបរួម ទើបខ្មែរខ្លាំង” ៕

ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦

សុខ គឹមសេង

0.000 SRY$0.00
Laughing Doll

Comments