តើអភិបាលរងខណ្ឌពោធិ៍សែនជ័យ រូបណាហ៊ាន
មើលងាយចៅសង្កាត់ចោមចៅទី១ ?
ភ្នំពេញ៖លោក កង វង ចៅសង្កាត់ចោមចៅទី១ បានសម្តែងការមិនសប្បាយចិត្តជាខ្លាំង ដោយអះអាងថា មានអភិបាលរងខណ្ឌពោធិ៍សែនជ័យ មើលងាយរូបលោក។
ចៅសង្កាត់ចោមចៅទី១ សង្កត់ធ្ងន់ថា ត្រូវតែបំភ្លឺឡើងវិញឱ្យបានត្រឹមត្រូវ បើអស់តំណែងក៏អស់ទៅ ។
យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះថា Kong Vong ជារបស់លោក កង វង ចៅសង្កាត់ចោមចៅទី១ នាថ្ងៃទី២៩ ខែមករា នេះ បានសរសេរថា ៖
ថ្ងៃទី២៨ ខែមករា ២០២៦ កើតមានរឿងអភិបាលរង២ ខណ្ឌពោធិ៍សែនជ័យ មើលងាយខ្ញុំបាទ កង វង ចៅសង្កាត់ចោមចៅទី១ ។
ស្អែកជួបគ្នានៅខណ្ឌ (ពោធិ៍សែនជ័យ) ម៉ោង៩ព្រឹក បន្ទាប់លោកអភិបាលខណ្ឌ រឿងលុបប្រឡាយទួលពង្រទី១ ។
លោក កង វង ចៅសង្កាត់ចោមចៅទី១ បញ្ជាក់ទៀតថា ខ្ញុំបាទមិនបានអនុញ្ញាត ធ្វើជាមេត្រូវស្វែងយល់ផង ។ ការសាងសង់សាលាសង្កាត់ចោមចៅទី១ ខ្ញុំចេញមុខរកដីធ្វើទាំងអស់ ឬ ខ្ញុំក្រពេក ឬសែនលោកមិនត្រូវ តើខ្ញុំឆ្ងល់ពីលោក កាលពីលោក ហែម ដារិទ្ធិ លោកមើលងាយខ្ញុំម្តងរួចហើយ តែមេសុំ ។ ត្រូវតែបំភ្លឺឡើងវិញឱ្យបានត្រឹមត្រូវ បើអស់តំណែងក៏អស់ទៅ ។
ការបង្ហោះសាររបស់ លោក កង វង ចៅសង្កាត់ចោមចៅទី១ នាពេលនេះ ធ្វើបងប្អូនមហាជនមានការចាប់អារម្មណ៍ជាខ្លាំង ហើយក៏បង្ហាញពីជម្លោះផ្ទៃក្នុងក្នុងរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំដោយលោក លោក សក់ ចន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ផងដែរ ៕



Comments