Serey is utilizing Blockchain technology

តើលោក ប៉ាង លីដា ជាមនុស្សបែបណា?

តើលោក ប៉ាង លីដា ជាមនុស្សបែបណា?




ក្នុងនាមជាអ្នកសារព័ត៌មាននិងជាមនុស្សធ្លាប់ហូបកាហ្វេគុយទាវជាមួយលោក ប៉ាង លីដា ធ្លាប់ទៅយកព័ត៌មានសកម្មភាពការងាររបស់គាត់រយៈពេលប្រមាណ២ឆ្នាំដែរ មិនតិចពេក ក៏មិនច្រើនពេក ខ្ញុំអាចកត់សម្គាល់បានខ្លះៗ ថា ៖


-ការងារ លោក ប៉ាង លីដា ច្បាស់លាស់ណាស់ចំពោះជនដែលបំពានផ្លូវសាធារណៈ កាចសាហាវម៉ង ឈ្លោះក៏ឈ្លោះដែរ សម្តីវិញស្រែកយកៗ គ្មានខ្លាចមុខកាមេរ៉ាអ្វីទេ ដោយគាត់និយាយថា គាត់មិនបានធ្វើអ្វីខុសទេ កុំឱ្យតែគាត់ទៅយកលុយពួកហ្នឹង ។


-ចំពោះកូនចៅវិញ ច្បាស់លាស់ណាស់ ម្នាក់ៗគោរពមេរបស់ខ្លួនណាស់ គឺ លោក ប៉ាង លីដា ថាឆ្វេងៗថាស្តាំៗ គោរពខុសពីខ្លាច ។


-ជាមួយខ្ញុំវិញ គាត់អាយុច្រើនជាងខ្ញុំឆ្ងាយណាស់ តែគាត់តែងតែគោរពខ្ញុំ ហៅខ្ញុំថា បងៗរហូត ដល់ថ្នាក់ខ្ញុំអៀនខ្លួនឯងទៅហើយ ។ សម្រាប់ខ្ញុំនិងបងប្អូនដទៃទៀត ដែលមិនមែនជាជនចង់បានចំណីផ្លូវសាធារណៈ ឬ បង្កបញ្ហាដល់សង្គម គាត់តែងតែលើកដៃសំពះ កាយវិការទន់ភ្លន់ មិនដែលវាយឫកដូចមន្ត្រីជាច្រើនទៀតទេ ។


-ខ្ញុំធ្លាប់ប្រាប់គាត់ថា បងរកពេលសម្រាកខ្លះទៅ មួយថ្ងៃៗព្រឹកល្ងាចៗ កម្លាំងបងមិនដល់ទេ សុខភាពក៏សំខាន់ណាស់ដែរ ។ គាត់ថា អ្វីដែលគាត់ធ្វើបានគាត់នឹងធ្វើ គាត់ខ្នាញ់ពួកនឹងណាស់ ពិសេសអាណាអាងខ្សែ អាងអ្នកធំ ខ្ញុំចូលចិត្តណាស់បង ។


-មានចំណុចល្អជាច្រើនទៀតដែលខ្ញុំរៀបរាប់មិនអស់ទេ ។ មនុស្សអ្នកធ្វើ ទោះមនុស្សមើលមិនឃើញ តែទេវតាមើលឃើញ ៕

134.976 SRY$0.00
Laughing Doll

Comments