Serey is utilizing Blockchain technology

ពីក្រោយកិច្ចប្រជុំអត់បានការនៅថ្ងៃនេះ!


ពីក្រោយកិច្ចប្រជុំអត់បានការនៅថ្ងៃនេះ!


• អាស៊ានមិនមែនជាសហគមន៍រួម វាសនារួមស្អីទៀតទេ គឺសក់អ្នកណាក្បាលអ្នកហ្នឹងហើយ! ទំនាក់ទំនងផលប្រយោជន៍ដ៏ច្រើននិងស្មុគស្មាញរបស់សមាជិកផ្សេងៗនិងថៃបានធ្វើអោយគ្រប់គ្នាបិទភ្នែកបិទត្រចៀក ធ្វើជាមើលមិនឃើញស្តាប់មិនឮ នៅតែបន្តអំពាវនាវអោយឈប់បាញ់ ទោះដឹងថាមិនបានការ ថៃមិនតាមយ៉ាងណាក៏ដោយ។


• ថៃបានប្រើក្បាច់វាសុខចិត្តអត់ក៏អត់ចុះ អោយតែយើងអត់ដែរ ទាំងក្បាច់នេះបង្ហាញច្បាស់ក្រឡែតថាវាខុស! លក្ខខណ្ឌទាំងបីដែលថៃបានដាក់ជាលក្ខខណ្ឌដែលមិននឹកស្មានថាថាហ៊ានយកទៅនិយាយនៅពេលប្រជុំ កាន់តែមិននឹកស្មានទៀតគឹគ្រប់គ្នាគ្មានប្រតិកម្មអី។ សាកគិតមើលកម្ពុជាទាមទារអោយឈប់បាញ់នៅម៉ោង១២យប់ដោយគ្មានលក្ខខណ្ឌ ហើយម្នាក់ដាក់លក្ខខណ្ឌដែលម្ខាងទៀតទទួលយកមិនបាន អ្នកណាចង់បានសន្តិភាពពិតប្រាកដ? មួយទៀតចំណុចនិយាយថា អោយកម្ពុជាឈប់បាញ់មុន (ស្មើនឹងសារភាពថាយើងបាញ់វាមុន) និងសរសេរលាយលក្ខណ៍អក្សរសុំឈប់បាញ់ (ស្មើនឹងប្រកាសថាចាញ់វា) ប៉ុណ្ណេះហើយបើមិនហៅឈ្មួញសង្គ្រាមទៀត មិនដឹងហៅអីសមទេ?


• ការទាញទៅទាញមកចូលយន្តការទ្វេភាគីវិញគឺដើរបកក្រោយ ហើយបង្ហាញថាថៃខ្លាចអន្តរជាតិណាស់ ព្រោះដឹងថាខ្លួនខុស។ ទ្វេភាគីជាអ្វីដែលយើងធ្វើរាប់ខែហើយតើក្រោយសង្គ្រាមលើកទី១ ចុះលទ្ធផលយ៉ាងម៉េច? បាញ់លើកទី២ ហើយកាន់តែធ្ងន់ជាងមុនទៀត មិនច្បាស់ទៀតឬថាអាហ្នឹងមិនមែនច្រកចេញ? ចុងក្រោយនៅតែថ្លែងការណ៍ក្នុងនាមអាស៊ានធ្វើតាមហ្នឹងដដែល ឬគ្មានអ្នកណាខ្វល់ពីសន្តិភាពក្នុងតំបន់នេះទេ?


• ថៃចោះចន្លោះច្បាប់អាស៊ានបានយ៉ាងស្អាត គឺគោលការណ៍កុងសង់ស៊ីសនិងគោលការណ៍មិនជ្រៀតជ្រែករឿងផ្ទៃក្នុងរបស់សមាជិក។ បងប្អូនត្រូវយល់ថាអាស៊ានលូកដៃបានទាល់ប្រទេសទាំង២ព្រមអោយលូក តែបើមានម្ខាងណាទាញទៅទ្វេភាគី អាស៊ានលូកជ្រៅមិនបានទេ ត្រូវយកយន្តការទ្វេភាគីជាអាទិភាព ហើយម្យ៉ាងដោយយោងតាមកុងសង់ស៊ីស ការសម្រេចឬដោះស្រាយបញ្ហាអ្វីមួយមិនអាចសម្រេចទៅបានឡើយ បើមានសមាជិកណាមួយជំទាស់ ដូច្នេះចុងក្រោយទោះជាយ៉ាងម៉េចក៏ថៃនៅតែជាឆ្អឹងទទឹងកដែរ។ និយាយមកដល់នេះទោះម៉ាឡេស៊ីចង់ជួយយ៉ាងណាក៏មិនអាចទៅរួចទេ មានចិត្តក៏មិនមានសមត្ថភាពដែរ។


• តែកម្ពុជាហាក់បានដឹងមុនហើយថាទៅមិនរួច គ្រាន់តែចង់បំពេញមុខក្នុងនាមជាសមាជិកអាស៊ាននិងអ្នកជិតខាងថៃប៉ុណ្ណោះ! កម្ពុជាមិនបានបង្ហាញការខកចិត្តឬប្រតិកម្មខ្លាំងអី ទៅនឹងលទ្ធផលប្រជុំនេះទេ! នេះប្រហែលជាលើកចុងក្រោយហើយដែលកម្ពុជាប្រើយន្តការតំបន់មកដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃនេះ! ខកចិត្តនិងអស់សង្ឃឹមបន្តិចដែរ តែរង់ចាំមើលសម្តេចទាំង២បន្តទៀត រឿងនេះមិនអាចបញ្ចប់ត្រឹមហ្នឹងទេ គិតថាប្រហែលមានសេណារីយ៉ូខ្លះដែលសម្តេចលោកគិតឃើញប៉ុន្តែមិនដែលស្រមៃចង់ប្រើ ដល់ពេលដែលត្រូវបង្ខំចិត្តប្រើហើយ?

កិច្ចប្រជុំថ្ងៃនេះខ្មៅងងឹតណាស់ នេះប្រហែលជា the darkest December របស់កម្ពុជាហើយ! 💔


Sususu

0.000 SRY$0.00
Laughing Doll

Comments