Serey is utilizing Blockchain technology

ថៅកែ LD ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ទោះជួប

🔴ថៅកែ LD ប្រកាសជំហរយ៉ាងម៉ឺងម៉ាត់ ទោះជួប


ការលំបាកយ៉ាងណា ក៏ត្រូវថតរឿង “សោកនាដកម្មភ្នំខ្មោច” ឱ្យចប់


ម្ចាស់ផលិតកម្ម LD Picture និងជាអ្នកដឹកនាំភាពយន្តដ៏ឆ្នើម លោក លៀក លីដា បានអះអាងនូវឆន្ទៈ និងការប្តេជ្ញាចិត្តរបស់ខ្លួនថា ទោះបីជាការថតរឿងជាប្រវត្តិសាស្ត្រ “សោកនាដកម្មភ្នំខ្មោច” មានការជួបភាពលំបាកយ៉ាងក៏ដោយ ក៏លោកនៅតែបន្តការថតរឿងប្រវត្តិសាស្ត្រមួយនេះរហូតដល់ចប់។


ការប្រកាសរបស់ម្ចាស់ផលិតកម្ម LD ខាងលើនេះ ស្របពេលដែលភាពយន្តប្រវត្តិសាស្ត្ររឿង “សោកនាដកម្មភ្នំខ្មោច” កំពុងតែដំណើរការថត ក្នុងគោលបំណងដើម្បីបង្ហាញពិភពលោកឱ្យបានដឹងនូវទង្វើដ៏អាក្រក់របស់ទាហ៊ានថៃ មកលើជនភៀសសឹកកម្ពុជាយ៉ាងព្រៃផ្សៃបំផុត។


នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦នេះ លោក លៀក លីដា បានប្រកាសឱ្យដឹងនូវជំហររបស់ខ្លួនថា ទោះជាពិបាកយ៉ាងណាក៏លោកត្រូវតែថតរឿងប្រវត្តិសាស្រ្តមួយនេះឱ្យចប់។ ជាមួយគ្នានោះ លោកក៏បានអំពាវនាវដល់ម្ចាស់ Brand ធំៗឱ្យចូលរួមក្នុងរឿងមួយនេះផង ព្រោះនេះជាយុទ្ធនាការបណ្ដុះគំនិតមនសិការស្នេហាជាតិឲ្យក្លាយទៅជាកាតព្វកិច្ចរៀងៗខ្លួន។


ជារឿយៗ លោក លៀក លីដា តែងតែស្នើដល់បណ្តាម្ចាស់ក្រុមហ៊ុនដែលជាកូនខ្មែរមានផលិតផលខ្មែរ (brands) បង្កើតឡើងដោយកូនខ្មែរគួរតែចូលរួមជាមួយ LD ក្នុងយុទ្ធនាការផលិតរឿង “សោកនាដកម្មភ្នំខ្មោច” ឱ្យបានផុសផុល ក្នុងន័យដើម្បីជាការគាំទ្រ និងលើកទឹកចិត្ត ចំពោះការផលិតរឿងជាប្រវត្តិសាស្ត្រមួយនេះ៕

---------------

©KPT Plus

158.891 SRY$0.00
Laughing Doll

Comments