ខ្លាំងមែន ត្រឹមចៅសង្កាត់ចោមចៅទី១ ហ៊ានដេញ
លោកប៉ាង លីដា ចេញពីតំណែង អភិបាលរងខណ្ឌពោធិ៍សែនជ័យ ។ លោក កង វង បានចេញវីដេអូ ដោយរៀបរាប់ពីបញ្ហាប្រទាំងប្រទេីសជាមួយលោកអភិបាល រងខណ្ឌពោធិ៍សែនជ័យ ប៉ាង លីដា ហេីយបោះពាក្យសម្ដីធ្ងន់ៗថា “ទោះជាយ៉ាងណាក៏លោកត្រូវតែ ដេញលោកអភិបាលរងរូបនេះ ចេញពីខណ្ឌពោធិ៍សែនជ័យ និងឆ្លងយោបល់ទៅលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទាមទារសុំឲ្យផ្ទេរលោក ប៉ាង លីដា ចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផង ។ ការលើកឡើងបែប នេះបន្ទាប់ពីលោក ប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ សហការជាមួយផ្នែកជំនាញពាក់ព័ន្ធ ចុះពិនិត្យមេីលការចាក់ដីខ្សាច់ បិទប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ហេីយធ្វេីរបងគ្មានច្បាប់ទម្លាប់ ទេីបលោកប៉ាង លីដា ទទួលបានព័ត៌មាននេះ ក៏ចុះពិនិត្យមេីល និងវាស់វែងជាមួយផ្នែកជំនាញ ហេីយឃេីញមានការចាក់ ដីខ្សាច់បិទប្រឡាយ និងរៀបចំសាងសង់របងថ្ម មិ/ន.ទាន់មានច្បាប់ទម្លាប់ ទេីបបានជាធ្វេីឲ្យលោក កង វង ចៅសង្កាត់ចោមចៅទី១ កេីតការ.មិ/ន.សប្បាយចិត្ត រហូតរៀបរាប់ក្នុងវិដេអូហៅឈ្មោះលោក ប៉ាងលីដា ចំៗ និងមានបំណងដេញលោក ប៉ាង លីដា ឲ្យចេញពីអភិបាលរងខណ្ឌពោធិ៍សែនជ័យទៀតផង។



Comments