ពលរដ្ឋរាយាករណ៏ មកថា ស្ថានីយប្រេង TELA មួយកន្លែងនេះ ស្ថិតនៅម្តុំផ្សារព្រៃទទឺង តាមផ្លូវជាតិលេខ៣ (អាចក្នុងដីស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ឬស្រុកគងពិសី ខេត្តកំពង់ស្ពឺ) បានដាក់លក់ប្រេងក្នុងតម្លៃ ៥៦០០រៀល ក្នុងមួយលីត្រ ដែលហួសពីសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
សូមមន្រ្តីជំនាញ និងអាជ្ញាធរ ចុះទៅត្រួតពិនិត្យ និងណែនាំម្ចាស់ស្ថានីយផង ចៀសដំឡើងថ្លៃហួសហេតុ ដែលនាំឲ្យប៉ះពាល់ជីវភាពប្រជាពលរដ្ឋមូលដ្ឋាន។
ពលរដ្ឋថតនៅល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦។
ប្រភព៖ លោកស៊ន សុភក្ត្រ័



Comments