កម្ពុជាតវ៉ា និងបង្ហាញទីតាំង ១៤ កន្លែងដែលថៃប្រើកម្លាំងកាន់កាប់ទាំងកំរោល
រដ្ឋាភិបាលធ្វើការបង្ហាញតំបន់ទាំង ១៤ ក្នុង ៤ខេត្ត ដែលកងទ័ពសៀមប្រើកម្លាំងវាយសំរុកចូលទន្ទ្រាន កាន់កាប់ និងឈរជើង គ្រប់គ្រងជាក់ស្តែង ឈ្លានពានព្រំដែន ដែលទទួលស្គាល់ជាអន្តរជាតិរួមមាន៖
១. ខេត្តបន្ទាយមានជ័យ៖ ភូមិព្រៃចាន់, ភូមិជោគជ័យ, និងភូមិបឹងត្រកួន។
២. ខេត្តពោធិ៍សាត់៖ នៅតំបន់ភ្លុកដំរី, ច្រកអន្តរជាតិថ្មដា (ច្រកជ័យជំនះ)។
៣. ខេត្តព្រះវិហារ៖ នៅតំបន់អានសេះ, តំបន់តាថាវ, និងតំបន់ភ្នំទ្រព្យ ។
៤. ខេត្តឧត្តរមានជ័យ៖ នៅតំបន់អូរស្មាច់, ប្រាសាទខ្នារ, ប្រាសាទតាក្របី, ប្រាសាទតាមាន់ធំ, តំបន់ជប់អង្គុញ, និង តំបន់ចូកគ្រួស។








Comments