Serey is utilizing Blockchain technology

សម្រែកចេញពីសមរភូមិ! អាណិតបងប្រុស

🥀 សម្រែកចេញពីសមរភូមិ! អាណិតបងប្រុស


ទាហានជួរមុខ ម្ដាយទទួលមរណភាព ទាំងខ្លួនកំពុងការពារទឹកដីនៅឧត្តរមានជ័យ 😭💔🪖

✨ «តួនាទីជាតិក៏ត្រូវបំពេញ បំណុលឈាមជ័រអ្នកមានគុណក៏មិនទាន់សងរួច... ស្ទុះសុំច្បាប់មេទាំងយប់ ដើម្បីទៅមើលមុខម្ដាយជាលើកចុងក្រោយ!»

ស្ទើរតែទប់ទឹកភ្នែកមិនជាប់ ក្រោយពីទទួលដំណឹងដ៏សែនសង្វេគរបស់បងប្រុស ឃុន ទិត្យ ដែលជាយុទ្ធជនការពារទឹកដីនៅទិសខេត្តឧត្តរមានជ័យ។ ក្នុងខណៈពេលដែលលោកកំពុងឈរជើងការពារមាតុភូមិ ស្រាប់តែទទួលបានដំណឹងថា អ្នកម្ដាយជាទីស្រឡាញ់បានលាចាកលោកទៅចោលរូបលោកជារៀងរហូត។

💬 ជីវិតអ្នកការពារទឹកដីដ៏សែនជូរចត់

ការលះបង់ដ៏ធំធេង ក្នុងនាមជាទាហានជួរមុខ លោកត្រូវនៅឆ្ងាយពីគ្រួសារដើម្បីសេចក្ដីសុខសាន្តរបស់ជាតិ តែចុងក្រោយបែរជាមិនបាននៅមើលថែម្ដាយក្នុងវិនាទីចុងក្រោយ។

ភ្លាមៗក្រោយទទួលដំណឹង ���ាណិតបងប្រុសណាស់ លោកបានស្ទុះសុំច្បាប់មេទាំងយប់ ដើម្បីធ្វើដំណើរទៅរៀបចំពិធីបុណ្យសពម្ដាយ ទាំងបេះដូងខ្ទេចខ្ទាំ។

បងប្រុសមានជីវភាពខ្វះខាតខ្លាំងណាស់ សម្រាប់ថ្លៃចំណាយក្នុងពិធីបុណ្យសពអ្នកមានគុណ។

#cczmediakh

0.000 SRY$0.00
Laughing Doll

Comments