Serey is utilizing Blockchain technology

សារព័ត៌មានធំៗក្នុងស្រុកមិនហ៊ានផ្សាយករណី


សារព័ត៌មានធំៗក្នុងស្រុកមិនហ៊ានផ្សាយករណីយោធាថៃគ្រប់គ្រងទឹកដីខ្មែរតាមព្រំដែន

---

នៅក្នុងសង្គ្រាមរយៈពេល២១មួយថ្ងៃ សារព័ត៌មានក្នុងស្រុក បានផ្សព្វផ្សាយ អំពីការឈ្លានពានទឹកដីពីសំណាក់យោធាថៃ។ ប៉ុន្តែក្រោយមានបទឈប់បាញ់ សារព័ត៌មានធំៗនៅកម្ពុជា មិនបានផ្សព្វផ្សាយ អំពីទាហានថៃព័ទ្ធបន្លាលួសយកទឹកដី វត្តអារាម ឈូសឆាយផ្ទះ និងប្រាសាទខ្មែរជាច្រើនទីតាំង នៅតាមបណ្ដោយព្រំដែននោះទេ។


ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ មានដូចជា ទូរទស្សន៍បាយ័ន (BTV) របស់កូនស្រីលោក ហ៊ុន សែន គឺអ្នកស្រី ហ៊ុន ម៉ាណា ទូរទស្សន៍ ស៊ី.ធី.អ៊ិន (CTN) របស់ លោក គិត ម៉េង ទូរទស្សន៍ ភី.អ៊ិន.អ៊ិន (PNN) របស់អ្នកឧកញ៉ា លី យ៉ុងផាត់ និងទូរទស្សន៍ជាតិកម្ពុជា ហៅកាត់ថា (ទទក) ព្រមទាំងស្ថាប័នសារព័ត៌មានជាច្រើនទៀត។ ផ្ទុយទៅវិញ ស្ថាប័នទាំងនេះ នាំគ្នាផ្សព្វផ្សាយពីសារជូនពរគ្នាទៅវិញទៅមក និងអ្នកកាន់អំណាចចុះចែកអំណោយតែប៉ុណ្ណោះ។


អានឬស្ដាប់លម្អិត៖ https://tfakhmer.org/local-media-not-report-about-controlling-cambodian-land-by-thai-army/

0.004 SRY$0.00
Laughing Doll

Comments