Serey is utilizing Blockchain technology

ពិតជាខ្លាំងមែន! ចេញពីប្រទេសកម្ពុជា ជាង

🔴ពិតជាខ្លាំងមែន! ចេញពីប្រទេសកម្ពុជា ជាង


១ឆ្នាំសោះ IShowSpeed បំបែកកំណត់ត្រាថ្មីមួយទៀតនៅអាហ្វ្រិក


បងប្អូននៅចាំបានទេ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ កន្លងទៅ iShowSpeed បានមកដល់ប្រទេសកម្ពុជាយើង ដោយបានធ្វើការផ្សាយផ្ទាល់ពីក្រុងសៀមរាប ហើយបានធ្វើការអបអរសាទរជាមួយនឹងអ្នក subscribe គម្រប់ ៣០លាននាក់ នៅលើឆាណែល YouTube របស់គាត់ ។ អ្វីដែលមិននឹកស្មានដល់ ត្រឹមរយៈពេល ១ឆ្នាំជាងសោះ ពេលនេះចំនួនអ្នក Subscribe បានកើនដល់ ៥០លាន នាក់ទៅហើយ។ នេះជាកំណត់ត្រាថ្មី ក៏ដូចជាកាដូដ៏ធំមួយទៀតសម្រាប់ IShowSpeed ចំថ្ងៃខួបកំណើតគម្រប់ ២១ឆ្នាំ ផងដែរ។


ការដូ ៥០ លាន subscriber នោះ គឺអំឡុងពេលដែលរូបគេធ្វើការផ្សាយផ្ទាល់នៅប្រទេសនីហ្សេរីយ៉ា ខណៈកំពុងឈរនៅលើដំបូលឡានមួយគ្រឿង ស្របពេលចរាចរណ៍កកស្ទះទៀតផង។ IShowSpeed ស្រែកទាំងរំភើបថា «តោះទៅ ៥០លាន! ៥០ លាននៅថ្ងៃកំណើតរបស់ខ្ញុំ។ នេះជាអំណោយថ្ងៃកំណើតដ៏ល្អបំផុតដែលខ្ញុំអាចសុំបាន។ ខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នាខ្លាំងណាស់។ គ្មានអំណោយអ្វីដែលខ្ញុំអាចសុំបានល្អជាងនេះទេ»។


យ៉ាងណា ៥០លាន subscriber នាពេលនេះនៅមិនទាន់គ្រប់គ្រាន់ឡើយសម្រាបមនុស្សមានមមហិច្ចតាដូច IShowSpeed ។ គាត់បានដាក់គោលដៅតាមយក 100 លាន subscriber ឱ្យទាល់តែបាននៅថ្ងៃមុខផងដែរ៕

---------------

©KPT Plus

286.343 SRY$0.00
Laughing Doll

Comments