Serey is utilizing Blockchain technology

គ្រូពេទ្យប្រាប់អ្នកជម្ងឺអោយចាកចេញដោយសារតែ


គ្រូពេទ្យប្រាប់អ្នកជម្ងឺអោយចាកចេញដោយសារតែឃើញគាត់ក្រខ្សត់គ្មានប្រាក់ជាប់ខ្លួនមានតែប័ណ្ណសមធម៌

      

     សូមសមាគមន៍គ្រូពេទ្យគុណធម៌ ជួយសង្រ្គោះស្ត្រីខ្មែរម្នាក់ដែលជាកម្មករកាច់ពោត ចិញ្ច្រាំដំឡូង កំពុងដេករង់ចាំថ្ងៃស្លាប់ រស់នៅភូមិស្រះចក ឃុំសន្តិភាព ស្រុកសំពៅលូនខេត្តបាត់ដំបង ម្នាក់នេះផង ។ គាត់ឈ្មោះហឿន សុខគា អាយុ៤៤ឆ្នាំពេលនេះសភាពជម្ងឺរបស់គាត់កាន់តែវិវឌ្ព្យន៍ធ្ងន់ធ្ងរទៅមុខ ប្តីជាកម្មករដូចគ្នាអស់លទ្ឋភាពព្រោះលែងបានទៅធ្វើការជាង៣ខែទៅហើយ គ្មានផ្ទះសំបែង កូនចំនួន៣នាក់ត្រូវបង្ខំអោយបោះបង់ការសិក្សា ដេកក្នុងរោងចាំចំការ រង់ចាំតែថ្ងៃចុងក្រោយនៃជីវិតប៉ុណ្ណោះបន្ទាប់ពីត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមះ(អតីតៈពេទ្យព្រះសង្ឃ)តម្រូវអោយចាកចេញកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ ទាំងដែលអ្នកជម្ងឺស្ថិតក្នុងសភាពដុនដាប ក្រោយពីមន្ទីរពេទ្យខេត្តបាត់ដំបង វិភាគរករោគវិនិច្ឆ័យឃើញថា ដុះសាច់ក្នុងថ្លើង រួចក៏បញ្ជូនមកសំរាកនៅពេទ្យព្រះសង្ឃបានរយៈពេលតែ១០ថ្ងៃប៉ុណ្ណោះ ។

    តាមក្រុមគ្រួសារស្ត្រីជាអ្នកជម្ងឺបានរៀបរាប់ថា កាលពីអំឡុងចុងខែសីហា២០២៥ពេលស្រ្តីខាងល់ធ្លាក់ខ្លួនឈឺពួកគាត់បាននាំស្ត្រីអ្នកជម្ងឺទៅសំរាកព្យាបាលនៅក្នុងគ្លីនិកឯកជនមួយក្នុងខេត្តបាត់ដំបងរយៈពេល៧ថ្ងៃ អស់ថវិការជាង៥លានរៀលពេលនោះដោយពួកគាត់អស់ថវិកា ក៏បានចាកចេញពីគ្លីនិកឯកជន ចូលមកសំរាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋខេត្តបាត់ដំបងដោយប្រើប័ណ្ណសមធម៌ជំនួសថវិកា ដោយក្រុមគ្រូពេទ្យខេត្តវិភាគឃើញថាមានដុះសាច់ក្នុងថ្លើមត្រូវបញ្ជូនទៅភ្នំពេញ ព្រោះពេទ្យខេត្តមិនមានបច្ចេកទេសក្នុងការវះកាត់ឡើយ។ លុះដល់ថ្ងៃទី១៩ខែកញ្ញា២០២៥ ពេទ្យខេត្តក៏បានយករថយន្តសង្រ្គោះដឹកអ្នកជម្ងឺមកដល់ពេទ្យ ព្រះសង្ឃនៅភ្នំពេញវេលាម៉ោង១០យប់ថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០២៥ ។ ខណៈនោះដែរមន្ទីរពេទ្យព្រះសង្ឃក៏ទទួលស្ត្រីអ្នកជម្ងឺអោយចូលសំរាកជាមួយអ្នកជម្ងឺដទៃទៀតនៅបន្ទប់លេខ៨ គ្រែលេខ២ចាប់ពីថ្ងៃទី១៩រហូតដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២៥ ។ ពួកគាត់បានរៀបរាប់ទៀតថា ក្នុងអំឡុងពេលសំរាកនៅពេទ្យភ្នំពេញនេះពួកគាត់មិនបានចំណាយថវិកាថ្លៃពេទ្យទេ ហើយថ្ងៃទី១ឃើញគ្រូពេទ្យមកព្យួរសេរ៉ូមអោយ១ប្លោករយៈពេល៣ថ្ងៃក្រោយបានមកដូរអោយប្លោកទី២រយៈពេល២ថ្ងៃទៀត ហើយរយៈពេល៥ថ្ងៃបន្តបន្ទាប់មកទៀតគាត់ឃើញក្រុមគ្រូពេទ្យមកចាក់ថ្នាំក្នុង១ថ្ងៃ២ម្ជុល រហូតដល់ថ្ងៃទៅ៣០ខែកញ្ញាឆ្នាំ២០២៥ ក៏ឃើញលោកគ្រូពេទ្យម្នាក់យកក្រដាស់ទៅបើកថ្នាំទុកលេបរយះពេល៧ថ្ងៃ ។ បន្ទាប់មកពេលក្រុមគ្រួសារទៅបើកថ្នាំនៅកន្លែងផ្តល់ថ្នាំ គ្រូពេទ្យបើកថ្នាំប្រាប់ថា ពេលបើកឆ្នាំរួចហើយត្រូវនាំអ្នកជម្ងឺចាកចេញទៅផ្ទះចុះ ។ ពេលនោះក្រុមគ្រួសារនិងស្ត្រីជាអ្នកជម្ងឺបានអង្វរសុំនៅសំរាករយៈពេល២.៣ថ្ងៃទៀតក្រែងបានធូស្បើយជាងនេះ តែមានស្ត្រីគ្រូពេទ្យម្នាក់ប្រាប់ថា ចាំមើលពេទ្យពិភាក្សាគ្នាសិន ហើយគាត់ត្រូវនៅរង់ចាំចម្លើយគ្រូពេទ្យអស់ជាច្រើនម៉ោង តែមិនឃើញមានគ្រូពេទ្យណាម្នាក់មកជួបគាត់វិញឡើង ពេលនោះស្ត្រីជាអ្នកជម្ងឺក៏សំរេចចិត្តខ្លួនឯងអោយក្រុមគ្រួសាររកឡានតាក់សុីត្រឡប់មកផ្ទះវិញទាំងស្ថានភាពជម្ងឺនៅធ្ងន់ធ្ងរនៅឡើយ ដដែល។ ហើយពេលនេះសភាពអ្នកជម្ងឺកាន់តែហើមដុនដាប ខ្លាំឡើងៗពួកគាត់គ្មានអីសង្ឃឹមទៀតឡើយ ក្រៅពីដេកមើលមុខកូនៗ រង់ចាំជំនួយពីសប្បុរសជន និងសមាគមន៍គ្រូពេទ្យចិត្តធម៌ ជួយសង្រ្គោះជីវិតតែប៉ុណ្ណោះ ។ បើបងប្អូនសប្បុរសជនចង់ចូលរួមបរិច្ចាកជួយសង្រ្គោះជីវិតស្ត្រីមានជម្ងឺខាងលើ និងដើម្បីជួយអោយកូនៗគាត់ទាំង៣នាក់បានបន្តការសិក្សាវិញ សូមទាក់ទងទៅលេខគាត់ផ្ទាល់ចុះ 0962351860.016605933 ឬតាម QR.ABA នៅខាងក្រោម តាមសុទ្ឋាផងចុះ ៕

0.000 SRY$0.00
Laughing Doll

Comments