Serey is utilizing Blockchain technology

ច្បាស់ៗ ពីករណីនារីម្នាក់កាងជនជាតិចិនស្រវឹង

ច្បាស់ៗ ពីករណីនារីម្នាក់កាងជនជាតិចិនស្រវឹង


កាលពីយប់មិញ។ សមត្ថកិច្ចបញ្ជាក់ថាដាច់ខាតមិនទទួលលុយភ្លាមៗ ជាថ្នូរនឹងការបន្តធ្វើដំណើររបស់ជនជាតិចិននោះទេ ព្រោះគាត់ស្រវឹងខ្លាំង ត្រូវយករថយន្តទៅស្នងការដ្ឋានដើម្បីពិន័យតាមច្បាប់ ប៉ុន្តែនារីរូបនេះបែរជាឡាំប៉ា ឡាយប្រមា//ថសមត្ថកិច្ច។ លោកវរសេនីយ៍ទោ នៅ ចាន់ណារ៉ា នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានបំភ្លឺថា នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅត្រួតជាតិអាកុល នៅលើផ្លូវ២៨មិថុនា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ បានពិនិត្យណែនាំ រថយន្ត និងម៉ូតូជាច្រើនគ្រឿង ដោយឡែកក្នុងពេលត្រួតពិនិត្យនោះ បានពិនិត្យរថយន្តមួយគ្រឿងម៉ាក AlPHAND ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BW-6130 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងស្ថានភាពស្រវឹងស្រា មានជាតិអាកុលក្នុងខ្លួន 0,68 ក្នុងមួយលីត្រខ្យល់ ហេីយត្រូវបានសមត្ថកិច្ចយេីង ឃាត់ឲ្យនៅកន្លែងសិន ពេលស្វាង ទើបសមត្ថកិច្ចសម្របសម្រួលឲ្យទៅផ្ទះវិញ។ ប៉ុន្តែក្នុងពេលនោះ ស្រាប់តែមានស្ត្រី២នាក់ ថត Video ឡូឡា នៅកន្លែងសមត្ថកិច្ចធ្វើការ ចង់រំដោះជនជាតិចិននោះ ហើយជេ//រប្រមា//ថមើលងាយលើកងកម្លាំងសមត្ថកិច្ច និយាយទៅមុខ ទៅក្រោយ ទំនងជាស្រវឹងដូចជនជាតិចិននោះដែរ និងរំខានដល់កិច្ចការរបស់សមត្ថកិច្ច បង្ហោះផ្សាយផ្អើលពេញបណ្តាញសង្គម ព្រមទាំងបានជំរុញឱ្យលុយ ទៅសមត្ថកិច្ចយេីង ប៉ុន្មានក៏បានដែរ អោយតែអោយជនជាតិចិនបន្តដំណើរ និងយករថយន្តទៅ តែសមត្ថកិច្ចមិនយកលុយជាដាច់ខាត។ ចំពោះការពិន័យ ២លានរៀល គឺតម្រូវបង់នៅស្នងការដ្ឋាន មិនអាចបង់នៅកន្លែងបានទេ ព្រោះបើបង់នៅទីនេះ គាត់នឹងបន្តដំណើរទៀត។

461.789 SRY$0.00
Laughing Doll

Comments